ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗចំនួន២ គឺ APEC នៅវៀតណាម និងប្រជុំកំពូលអាស៊ានលើកទី៣១ នៅប្រទេសហ្វីលីពីន។

ជាលទ្ធផលនៃកិច្ចប្រជុំទាំងអស់ គឺបានបញ្ចប់ទៅដោយលទ្ឋផលល្អដែលផ្តល់នូវប្រយោជន៍ជាច្រើនដល់ប្រជាជាតិទាំងអស់នៃប្រទេសជាសមាជិកអាស៊ាន ក្នុងនោះក៏មានឯកសារព្រមព្រៀងមួយដ៏សំខាន់បំផុតដែលបានចុះហត្ថលេខាដោយប្រមុខដឹកនាំអាស៊ានកាលពីយប់ម្សិលមិញដើម្បីការការពារសិទ្ឋិពលករចំណាកស្រុកអាស៊ាន អោយមានសិទ្ឋិសេរីភាពកាន់តែទូលំទូលាយក្នុងការស្វែងរកការងារធ្វើនៅក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដោយគ្មានការភិតភ័យអ្វីឡើយ។ ជាមួយគ្នានោះ ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយបណ្តាមេដឹកនាំសំខាន់ៗមួយចំនួនផងដែរ ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ អោយកាន់តែប្រសើរឡើង និងដើម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1516405911741234/” width=”600″ height=”600″ onlyvideo=”1″]

 

 


ចែករំលែក៖