ភ្នំពេញា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌសែន សុខ ប្រជាពលរដ្ឋ ចង់បានឲ្យអាជ្ញាធរជួយលុបបំបាត់ គ្រឿងញៀន ក្មេងទំនើង ហ្គេមបាញ់ត្រី និងជួយរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នេះជាការលើក ឡើងរបស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈ នៅខណ្ឌសែនសុខ កាលពីថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលខែភីថល ។
វេទិកាសាធារណៈនេះបានធ្វើឡើងក្រោម អធិបតីភាព លោកជួប ខុន សាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌសែនសុខ និងមន្ត្រីក្រោមឱវាទជាច្រើនរូបទៀត ។
លោក ជួប សុខ បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញធ្វើឡើងបាន១ឆ្នាំម្តងប៉ុណ្ណោះ តែនៅថ្នាក់សង្កាត់និងខណ្ឌតែតែធ្វើជាប្រចាំ ដោយចាប់ផ្តើមតាំង២០១២មកម្ល៉េះក្រោយពី បញ្ចប់វេទិកាពិគ្រោះយោលបល់ គឺបូកសរុបបញ្ហាដែល ប្រជាពលរដ្ឋស្នើឡើង និងចង់ការចូលរួមបន្ដិយោបល់ពី កង្វល់ របស់ប្រជាពលរដ្ឋ ហើយដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍ដើម្បីបំពេញការចង់បានរបស់ប្រជាពលរដ្ឋ។
លោកជួប ខុន ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមចំណែក ដោយមិនមែនសំខាន់តែទៅលើថវិកា៣០ ឬ៧០ ភាគរយនោះទេ គឺការចូលរួមការសម្របស្រួលការ យោគយល់ និងការចូលរួមជាកម្លាំងជាដើម ដើម្បីអភិវឌ្ឍន៍ភូមិសង្កាត់របស់យើង ។ ក្នុងឱកាសនោះ លោកក៏បានលើកពីការកោត សរសើរ ចំពោះកម្លាំងមានសមត្ថកិច្ចប៉ូលិសខណ្ឌ ដែលបាន បង្ក្រាបបទល្មើសជាប្រចាំ ពិសេស លើការបង្ក្រាបគ្រឿងញៀនបានជាប្រចាំដែលនេះបង្ហាញពីការចូករួមអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។
លោកស្រី ឃួន គឹមនី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានឲ្យដឹងថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៤ សំខាន់ ចំណុចដែលទាក់ទងនឹង សំណើកង្វល់ ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ,បញ្ហាសេវាសុខភាព ,បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋាន។
លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បាន បញ្ជាក់ថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួម មតិ យោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំង នូវចំណុចអសកម្ម នាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានី ភ្នំពេញ ធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនបងប្អូន ប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាព ខ្ពស់ក្នុង នាមជាតំណាងរដ្ឋបាលសាធារណៈ ដែលបម្រើ ពលរដ្ឋដោយស្មោះត្រង់ ៕ សំរិត