ព័ត៌មានទាន់ហេតុការណ៍៖

លោក ឧត្តមសេនីយ៍ត្រី ទូច គង្គា ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោក នាយឧត្តមសេនីយ សៅ សុខា ដែលបានធ្វើញត្តិគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ត្រី ទូច គង្គា ប្រាប់« នគវត្ត» ថា ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោក នាយឧត្តមសេនីយ៍ ជាទីគោរព ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី ទូច គង្គា ស្នងការរង ស្នងការដ្ឋាន បច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសជាឱឡារិក គាំទ្រញត្តិ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើញាត្តគាំទ្រលើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមលោក នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការរង មេបញ្ជាការ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ ឧត្តមសេនីយ៍ត្រី ទូច គង្គា ៕


ចែករំលែក៖