ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកក្លិប Udinese អស់តំណែងក្រោយចាញ់ក្រុម Cagliari

ចែករំលែក៖

Udinese បានបណ្តេញគ្រូបង្វឹក Luigi Delneri ចេញពីតំណែងក្រោយពីចាញ់ Cagliari ដោយលទ្ធផល 1-0 កាលពីថ្ងៃអាទិត្យ ។

ដោយមិនបង្អង់យូរឡើយ ក្រុម Udinese បានប្រកាសតែងតាំងលោក Massimo Oddoជាគ្រូបង្វឹកថ្មីដោយគាត់ត្រូវបានក្រុម Pescara បណ្តេញចេញពីតំណែងកាលពី ខែកុម្ភៈឆ្នាំ២០១៧ ។

លោក Massimo Oddo ដែលធ្លាប់ជាសមាជិកក្រុមជម្រើសជាតិអ៊ីតាលី ឈ្នះជើងឯកWorld Cup ឆ្នាំ២០០៦បាននិយាយថា “ខ្ញុំពិតជាសប្បាយរីករាយដែលទទួល បានឱកាសនេះ។ Udineseគឺជាក្លិបមានមហិច្ឆតាខ្ពស់ ដោយមានកីឡាករល្អៗពិសេស យុវវ័យមានទេពកោសល្យជាច្រើន ហើយខ្ញុំសន្យាថានឹងខិតខំឲ្យអស់ពីសមត្ថភាពនៅទីនេះ”។

បច្ចុប្បន្នក្លិប Udinese កំពុងតែឈរលេខរៀងទី១៤នៅក្របខ័ណ្ឌអ៊ីតាលីSerie A មាន១២ ពិន្ទុ ដោយឈ្នះ៤ប្រកួតនិងចាញ់៨ប្រកួតក្រោមការដឹកនាំរបស់លោក គ្រូបង្វឹកវ័យ៦៧ឆ្នាំ Luigi Delneri ៕ ដេវីត


ចែករំលែក៖