ខេត្តពោធិ៍សាត់៖ ទឹកស្ទឹងពោធិ៍សាត់ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ បាននិងកំពុងជន់លិចខ្លាំង ពិសេសនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់តែម្តង ដោយទឹកចាប់ផ្តើមលិចផ្លូវអមសងខាងដងស្ទឹងនោះហើយ។
លោកកែវ វៃ ប្រធានមន្ទីរធនធានទឺក និងឧតុនិយមខេត្តពោធិ៍សាត់បានចុះពិនិត្យស្ថានការជាក់ស្តែង ហើយបានបញ្ជាក់ថា ទ្វារទឹកទាំងសងខាង មិនទាន់អាចបើកបានទេ ពីព្រោះថា បើកាលណាតែបើកទ្វារទឹកនេះទៅ ទឹកនឹងហូរទៅជនទៅលិចស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងតែចេញផ្លែ ប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ស្រែស្រូវកសិកម្ម។ ដូច្នេះមានតែវិធីដើរទប់កន្លែងខ្លះដែលធ្ងន់ធ្ងរជន់លិចផ្លូវប៉ុណ្ណោះ ៕ ប៉ឹម ពិន