ព័ត៌មានទាន់ហេតុការណ៍៖

ឆេះស្មៅមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលឃើញរថយន្តពន្លត់អគ្គីភ័យ និងសមត្ថកិច្ចស្រែកតាមអាយឌីវ៉ូសវ៉ាស់ ទ្រហឹងអឺងកងចេញអន្តរាគមន៍ពន្លត់ភ្លើងឆេះស្មៅមួយកន្លែងទាំងវេលាម៉ោងបាយថ្ងៃត្រង់រួចនោះ។

ភ្លើងបានឆេះស្មៅមួយកន្លែងស្ថិតនៅក្បែរបុរីពិភពថ្មី២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ករណីនេះ មិនដឹងថា បណ្តាលមកភ្លើងកន្ទុយបារី ឬមានគេដុតនោះឡើងបណ្តាលឲ្យឆាបឆេះរាលដាល និងបាញ់ផ្សែងខ្មួលខ្មាញ់ទៅលើលំហរអាសកាសវេហាងងឹតស្លុបតែម្តងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ហេតុការណ៍នេះមិនបង្កឲ្យគ្រោះថ្នាក់ដល់នរណាម្នាក់ ឬខូចខាតទ្រព្យសម្បត្តិអ្វីឡើយ ដោយគ្រាន់តែបង្កឲ្យប្រជាពលរដ្ឋក្បែរខាង ម្នាក់ៗភ្នែកនៅកញ្ចឹងកប៉ុណ្ណោះ ដោយអាជ្ញាធរមានសមត្ថកិច្ចបានអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល ៕ ជីម ភារ៉ា


ចែករំលែក៖