ប្រទេសចិន៖ នៅម៉ោង ១២.២៥នាទី(ម៉ោង១៣.២៥នាទី ម៉ោងនៅប៉េកាំង) ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅដល់ទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយសុវត្តិភាពហើយ។ ការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីមានការទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅពីបណ្តាថ្នាក់ដឹកនាំចិន ជាច្រើនរូបផងដែរ។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺដើម្បីចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាជុំវិញពិភពលោក ជាមួយគ្នានេះផងដែរសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយ បណ្តាមេដឹកនាំសំខាន់ៗ និងអ្នកវិនិយោគទុនធំៗមួយចំនួនទៀតដើម្បីគៀងគរអ្នកវិនិយោគចិន មកបណ្តាក់ទុននៅកម្ពុជា ឲ្យបានច្រើនថែមទៀត ខណៈដែលកម្ពុជាកំពុងជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ