រាជធានីភ្នំពេញថ្ងៃទី៨ធ្នូ២០១៧៖ បុណ្យណូអែលគឺជាពេលវេលាមួយសម្រាប់ជូនអំណោយសម្រាប់អបអរនិងសម្រាប់បង្កើតនូវអនុស្សាវរីយ៍ល្អៗ។ក្នុងឱកាសដ៏ពិសេសនេះណាហ្គាវើលដ៍ផ្តល់ជូននូវកម្មវិធីពិសេសដ៏អស្ចារ្យជាច្រើនដើម្បីឲ្យភ្ញៀវ និងអតិថិជនបានរីករាយពិសាអាហាររសជាតិដើមមកពីជុំវិញពិភពលោក និងកម្សាន្តអារម្មណ៍ជាមួយការសម្តែងពិសេសរហូតដល់ថ្ងៃទី៣១ធ្នូ។
អាហារពិសេស
Le Gourmetដែលជាភោជនីយដ្ឋានបារាំងកំពូល មានអាហារឈុតពិសេសរួមមានអាហារសម្រន់បែបបារាំង ស៊ុបបង្អែមតាមរដូវកាលនិងមាន់ដុតទួគីពិសេសជាមួយបន្លែជាមួយទឹកជ្រលក់ផ្លែគ្រែនបឺរី និងអាហារពិសេសជាច្រើនទៀត។លើសពីនេះ អ្នកអាចជ្រើសរើសប្រភេទម្ហូបមាន់ទួគីដែលជាម្ហូបប្រចាំថ្ងៃប្រចាំរដូវកាលបុណ្យណូអែលនៅភោជនីយដ្ឋានឈ្នះពានរង្វាន់អ៊ីតាលីBistro Romano។
អាហារប៊ុហ្វេពេលល្ងាចឆ្ងាញ់លើសគេ
អាហារប៊ុហ្វេគ្រឿងសមុទ្រពិសេសប្រចាំថ្ងៃនៅភោជនីយដ្ឋាន2Pangea នៅជាន់ទី២នៅណាហ្គាទី ២ដែលមានប្រវែងវែងជាងគេក្នុងរាជធានីភ្នំពេញរហូតដល់ ៤០ ម៉ែត្រមានបម្រើអាហារគ្រឿងសមុទ្រស្រស់ សាច់ មីអ៊ីតាលី និងអាហារជាច្រើនកំពូលជាច្រើនប្រភេទទៀត។នៅថ្ងៃទី ២៤ ២៥ និង៣១ ធ្នូ នឹងមានម្ហូបពិសេសជាច្រើនមុខបន្ថែមទៅលើអាហារប៊ុហ្វេដែលមានបម្រើជារៀងរាល់ថ្ងៃ។ សម្រាប់អាហារប៊ុហ្វេខ្មែររសជាតិដើមជារៀងរាល់ល្ងាចនៅភោជនីយដ្ឋាន The Pangeaនឹងមានអាហារខ្មែរដែលប្រើរូបមន្តពិសេសៗអមជាមួយការសម្តែងរបាំវប្បធម៌និងតន្ត្រីថែមទៀតផងនៅថ្ងៃទី ២៤ ២៥ និង៣១ ធ្នូ។
ចែករំលែកនំណូអែលជាមួយក្រុមគ្រួសារ និងអ្នកជាទីស្រឡាញ់
អតិថិជន នឹងរីករាយជាមួយការជាវនំលោកតាណូអែល នំខ្ញីណូអែល នំសំខ្យាណូអែល នំសូកូឡា និងនំជាច្រើនជម្រើសទៀតនៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ និងភោជនីយដ្ឋានក្រោមដីFood Pavilionនៅណាហ្គាទី ២ ។
រីករាយជាមួយការប្រារព្ធដ៏កក្រើកជាមួយការលម្អបែបណូអែលនៅណាហ្គាវើលដ៍ ដែលមានដើមឈើណូអែលមាស ភ្លើងពណ៌ផ្លេកៗ និងការថតរូបជាមួយតាណូអែល ហើយនារីណូអែល។
នៅតាមភោជនីយដ្ឋាន និងបានីយដ្ឋាននៅណាហ្គាវើលដ៍មានលក់ភេសជ្ជៈ និងស្រាក្រឡុកណូអែល និងភេសជ្ជៈក្រឡុកសាន់នីណូអែល ជាពិសេសមានអាហារប្រចាំទ្វីបអាស៊ីតម្លៃចាប់ពី ៣ ដុល្លារប៉ុណ្ណោះ នៅភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាទី ២ ផងដែរ។
ការសម្តែងពិសេស
មានការសម្តែងពិសេសសម្រាប់រដូវកាលណូអែលរបស់ក្រុមសម្តែងណាហ្គាវើលដ៍អន្តរជាតិប្រចាំថ្ងៃចាប់ពីម៉ោង៧ល្ងាច នៅឆាកជាន់ផ្ទាល់ដី១៥នាទី ដោយមានការរាំ និងច្រៀងដ៏ប្លែក និងអស្ចារ្យ។
ថែមទាំងមានការបង្ហាញសមត្ថភាពពិសេសដែលមកពីកម្មវិធី America’s Got Talentដ៏ល្បីសម្តែងដោយឳពុក និងកូន D&O ។
ចូលរួមប្រារព្ធរដូវកាលដ៏មហាឡារិកនេះជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់នៅណាហ្គាវើលដ៍។ណាហ្គាវើលដ៍ សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ និងសុភមង្គលសម្រាប់បុណ្យណូអែលនិងឆ្នាំថ្មីនេះគ្រប់ៗគ្នា។
អំពីណាហ្គាវើលដ៍
ស្នាក់នៅ កម្សាន្ត ស្រស់ស្រូប ទិញទំនិញ និងលម្ហែនៅណាហ្គាវើលដ៍ មណ្ឌលកម្សាន្តចម្រុះឈ្នះពានរង្វាន់លំដាប់ពិភពលោក!
ណាហ្គាវើលដ៍ភ្នំពេញគឺជាសណ្ឋាគារ និងមណ្ឌលកម្សាន្តចម្រុះឈានមុខគេក្នុងប្រទេសកម្ពុជាដែលទទួលបានពានរង្វាន់អន្តរជាតិជាច្រើនក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ណាហ្គាវើលដ៍ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនណាហ្គាខបដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង (លេខកូដភាគហ៊ុន ៣៩១៨) ។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨ បន្ទប់ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប ២៧ កន្លែង មណ្ឌលស្ប៉ាប្រណីតពីរហាងលក់ទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Groupដែលជាផ្សារទំនើបក្រោមដីទីមួយក្នុង
ប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប រួមមានសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និបាតធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់ និងសាលមហោស្រពដែលមានកៅអីប្រមាណ ២.០០០ ដែលនឹងបើកដំណើរការក្នុងពេលឆាប់ៗនេះ។
For media enquiries or photos, please contact:
Ms. Melanie Loong
Senior Marketing Communications Manager Tel: (+855) 10 737 684 Email: melanieloong@nagaworld.com
|
Ms. Thorn Mala
Senior Executive, Marketing Communications Tel: (+855) 10/12 332 375 Email: thornmala@nagaworld.com
|