ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មានត្រៀមលុបឈ្មោះកាសែតដែលផុតអាជ្ញាប័ណ្ណ និងមិនមានដំណើរការចេញផ្សាយជិត៣០០អង្គភាព

ចែករំលែក៖

ភ្នំពេញ៖  មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌ មានបានប្រកាសថា ចាប់ពីឆ្នាំ២០១៨ ខាងមុខតទៅ ក្រសួងបាន ត្រៀមលុប ឈ្មោះ កាសែត ដែលផុតអាជ្ញាប័ណ្ណ និង មិនមានដំណើរការចេញផ្សាយ២៧៥ អង្គភាពដើម្បីកុំឱ្យមានតែចំនួនច្រើន ប៉ុន្ដែ មិនមានសកម្មភាពនិងមិនគោរពតាម គោលការណ៍របស់ក្រសួងព័ត៌មាន ។
ថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីសន្ដិភាព និងសុវត្ថិភាពប្រព័ន្ធផ្សព្វផ្យាយនៅកម្ពុជាកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅភោជនីយ ដ្ឋានទន្លេបា សាក់២ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋាន ព័ត៌មាន និងសោត ទស្សន៍បានមានប្រសាសន៍ថា ការត្រៀមលុបអាជ្ញាប័ណ្ណកាសែតដែលផុតសុពលភាព និងមិនដំណើរការនេះគឺបានរៀបចំ ពិនិត្យរួចរាល់ហើយ ដោយនៅរង់ចាំតែ លោករដ្ឋមន្រ្ដី សម្រេចជាចុងក្រោយតែ ប៉ុណ្ណោះ ។
លោកបានលើកឡើងថា ការត្រៀម លុបនេះដោយសារតែមើលឃើញថា កាសែតមួយចំនួនមិនមានសកម្មភាពក្នុងការចេញផ្សាយឬមិនអនុវត្ដន៍សេចក្ដីណែ នាំនិងគោរពតាមច្បាប់ ។
លោកបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨ តទៅក្រសួងព័ត៌មានតម្រូវឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ត្រូវមកចុះបញ្ជីនៅក្រសួងឱ្យបានគ្រប់ៗគ្នាដើម្បីងាយស្រួលក្នុងការ គ្រប់គ្រងនិងលើកកម្ពស់តម្លៃដល់អ្នកសារព័ត៌មាន ដោយគោរពទៅតាមច្បាប់ស្ដីពី របបសារព័ត៌មាន ។
លោកបានបន្ថែមថា បន្ទាប់ពីក្រសួងព័ត៌មានបិទកាសែតដែលមិនមានសកម្មភាពក្នុងការចេញផ្សាយរបស់ខ្លួនរួចហើយ ប្រសិនបើម្ចាស់កាសែតចង់បើកវិញគឺក្រសួងអនុញ្ញាតឱ្យបើកឡើងវិញបាន ប៉ុន្ដែត្រូវបំពេញលក្ខខណ្ឌនិងបែបបទមួយ ចំនួនដែលច្បាប់បានកំណត់និងគោរព ទៅតាមការណែនាំ របស់ក្រសួង។
ពាក់ព័ន្ធនឹងការយកពន្ធលើប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងត្រូវអនុវត្ដន៍ចាប់ពីឆ្នាំ ២០១៨ខាងមុខតទៅលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុ គ្រោះ និងសម្រួលយ៉ាងច្រើនដល់អ្នកជាប់ កាតព្វកិច្ចបង់ពន្ធ ហើយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយដែលកំពុងប្រតិបត្តិការអាជីវ កម្ម នៅ កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធដារបាន យកពន្ធតែសារព័ត៌មានធំៗនិងមានចំណូលច្រើនតែប៉ុណ្ណោះដែលត្រូវជាប់ កាតព្វកិច្ចពន្ធ ។ ប៉ុន្ដែចំពោះកាសែតតូចៗឬកាសែតដែលមិនមានចំណូលនោះគឺមិនតម្រូវឱ្យបង់ពន្ធនោះទេ ។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកា សែតកម្ពុជាបានឱ្យដឹងថា ដើម្បីឱ្យប្រព័ន្ធ ផ្សព្វផ្សាយទាំងអស់ អាចដំណើរការបាន ដោយរលូន និងស្របច្បាប់នោះម្ចាស់ ប្រព័ន្ធផ្សព្វផ្សាយឬអ្នកសារព័ត៌មានត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈនិងគោ រពច្បាប់ឱ្យបានត្រឹមត្រូវសម្រាប់ចៀសផុតពីការបិទការផ្សាយរបស់អង្គភាពសារព័ត៌មាន ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះមានកាសែត ទស្សនាវដ្ដីនិងព្រិត្ដិបត្រដែលបានមក ចុះបញ្ជីនៅក្រសួងព័ត៌មាន គឺប្រមាណ ជាង៥០០អង្គភាព ស្ថានីយវិទ្យុជាង២០០ ស្ថានីយ៍ និងស្ថានីយទូរទស្សន៍២៣ ស្ថានីយ ក្នុងនោះទូរទស្សន៍ឌីជីថល៥ ៕ ហេង សូរិយា

ចែករំលែក៖