ខេត្តព្រះសីហនុ ៖ នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ២០និង៣០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៩០-១៩១ ស្ថិតនៅក្នុងភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត ០១គ្រឿង មិនស្គាល់ម៉ាក មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើក៏បានបុកពីខាងក្រោយ ម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1E-7324 ក្នុងទិសដៅស្រប បើកបរដោយឈ្មោះ អ៊ី ហ្សី ភេទ ប្រុស អាយុ ៥០ឆ្នាំបណ្តាលឲ្យរងរបួសធ្ងន់ មានអ្នករួមដំណើរម្នាក់ឈ្មោះ ទៀង យ៉ាន ភេទ ស្រី អាយុ ៤៥ឆ្នាំបណ្តាលឲ្យស្លាប់នៅនឹងកន្លែង អ្នកទាំងពីរមានទីលំនៅ ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំណែករថយន្តបង្ករត់គេចបាត់ក្រោយពេលកើតហេតុ ។
រីឯវត្ថតាង ម៉ូតូ ០១គ្រឿងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ