ភ្នំពេញ៖ សម្តេចតេជោបានមានប្រសាសន៍៖ «ពូសូមប្រកាសប៉ាវជូនកូនក្មួយកម្មករកម្មការនីថា កន្លងទៅនេះ គឺក្រសួងរាជរដ្ឋាភិបាល បានជួបពិភាក្សាជាមួយម្ចាស់ផ្ទះជួលស្នើសុំកុំអោយតម្លើងថ្លៃឈ្នួលផ្ទះឆ្នាំ ២០១៨ ។
ប៉ុន្តែប្រសិនបើម្ចាស់ផ្ទះបែរជាតម្លើងថ្លៃឈ្នួលផ្ទះនៅឆ្នាំ ២០១៨ នេះ គឺកូនក្មួយបង់តែតម្លៃឆ្នាំ ២០១៧ ទៅបានហើយ ក្រៅពីនោះគឺពូជាអ្នកជួយចេញអោយកូនក្មួយ។ ប៉ុន្តែពូសង្ឃឹមថា បងប្អូនម្ចាស់ផ្ទះនឹងមិនតម្លើងថ្លៃជួលផ្ទះឆ្នាំ ២០១៨ ឡើយ»៕