ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគ្រូស្តីបន្ទោសឲ្យ តាមស្រឡាញ់ទាល់តែក្លាយជាសង្សារហើយបានរៀបអាពាហ៍ពិពាហ៍

ចែករំលែក៖

ភ្នំពេញ៖ នេះជាសវតាររបស់គូស្នេហ៍មួយគូដែលជាស្នេហារវាងគ្រូនឹងសិស្ស ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គមហ្វេសប៊ុកនាប៉ុន្មានថ្ងៃមកនេះបន្ទាប់ពីនារីម្នាក់ដែលមានឈ្មោះក្នុងគណនីហ្វេសប៊ុកថា Sen Darapkay បានរៀបរាប់ពីទំនាក់ទំនងស្នេហារវាងនាងជាសិស្សនឹងលោកគ្រូបង្រៀនរបស់ខ្លួនរួចមក ។

នាងបានសរសេរថា នៅពេលគេសួរ នាងថា អ្នកទាំងពីរនឹងជួបគ្នាយ៉ាងម្តេច ហ្នឹង? នាងញញឹមហើយឆ្លើយថា គាត់ជា គ្រូ ខ្ញុំជាសិស្សរបស់គាត់។ សំណួរនៅតែ បន្តថា ហេតុអ្វីបានស្រឡាញ់គ្នាអ៊ីចឹងបើជាគ្រូនិងសិស្ស? នាងឆ្លើយថា នៅក្នុងថ្នាក់ រៀនខ្ញុំជាសិស្សចូលចិត្តនិយាយច្រើនអត់បានការនៅពេលរៀនហើយគាត់វិញស្តីឱ្យខ្ញុំជាញយដង! រហូតខ្ញុំខឹងចិត្តពេកក៏តាមញ៉ែលោកគ្រូយកធ្វើសង្សារឱ្យរាងកុំចេះ តែហ៊ាន ។

រំលឹកដល់ថ្ងៃនេះកាលពី៤ឆ្នាំមុនថ្ងៃដែលទើបតែស្រឡាញ់គ្នាដំបូងគឺពួកយើងចាប់ផ្តើមដោយគ្មានក្តីសង្ឃឹមសោះថានឹងមក ដល់ថ្ងៃនេះ ព្រោះពួកយើងមានឋានៈខុស គ្នាណាស់គាត់ជាគ្រូបងមានអាយុច្រើន ជាងខ្ញុំ ។

ចំណែកខ្ញុំ ជាសិស្សដែលនិយាយច្រើន រឡិករឡក់គ្មានដឹងខ្យល់សោះមិនគួរណាគាត់ស្រឡាញ់ខ្ញុំសោះ។ ការចាប់ផ្តើមដំបូង ពួកយើងមានការភ័យខ្លាចគេដឹងមិនហ៊ានផុសរូបជាមួយគ្នាទេ ពេលខ្លះខ្ញុំក៏អន់ចិត្ត ដែរ ព្រោះគាត់មិនបង្ហាញប្រាប់អ្នកដទៃថាពួកយើងជាសង្សារនឹងគ្នា ។

ប៉ុន្តែយូរៗទៅការភ័យខ្លាចក៏រសាយ បន្តិចម្តងៗ ដោយក្តីស្រឡាញ់ដែលមានលើចំណងស្នេហ៍មួយនេះ ។ រហូតមកដល់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧ គាត់ក៏បាន បង្ហាញប្រាប់មនុស្សគ្រប់គ្នាថាគាត់ស្រឡាញ់ ខ្ញុំមិនមែនជាសង្សារ តែគាត់ជាគូដណ្តឹងជា អនាគតជាគូស្វាមីភរិយា។ គាត់ផ្តល់កិត្តិ យសដល់ខ្ញុំនិងគ្រួសារក្នុងនាមជាកូន ប្រុស ។

ក្នុងសារនាង Sen Darapkay សរសេរ ទៀតថា អរគុណដែលស្រឡាញ់អូនអរ គុណដែលស្រឡាញ់ក្មេងស្រីរឡិករឡក់ម្នាក់នេះកាលពី៤ឆ្នាំមុន។ អរគុណដែល ស្រឡាញ់អូនក្នុងពេលដែលមនុស្សគ្រប់ រូបមើលមិនឃើញពីភាពល្អរបស់អូន អរគុណដែលទទួលគ្រប់អារម្មណ៍របស់ អូន ទៅលើបង អរគុណដែលទ្រាំជាមួយ កូនទោលហើយក្បាលរឹងដូចជាអូននេះ។ អូនស្រឡាញ់បងស្រឡាញ់បងតែម្នាក់ តាំងពី៤ឆ្នាំមុនមកដល់ថ្ងៃនេះ និងជារៀង រហូតទៅ ។

ទោះជាយ៉ាងណានាង Sen Darapkay មិនបានប្រាប់ពីទីកន្លែងជាក់លាក់របស់អ្នកទាំង២នោះឡើយ ៕ ហេង សូរិយា


ចែករំលែក៖