ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងមន្ត្រីក្រោមឱវាទ នៅព្រឹកថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិង ថ្ងៃទី២៩ ធ្នូនេះបាន នាំយកអំ សប្បុរស់ធម៌ ជាសម្ភារៈ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១៦៦គ្រួសារដែល ពួកគាត់ ស្ម័គ្រចិត្ដ រុះរើផ្ទះចេញពីខ្នងប្រឡាយដើម្បីអភិវឌ្ឍ ជំហានទី១។
អំណោយទាំងនេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យូរ ទឹកស៊ីអ៊ីវ មួយយួរ។
លោកឃួង ស្រេង បានមានប្រសាសន៍ថា ការប្រទានកម្មដីអោយប្រជាពលរដ្ឋជាមួយនឹងការអភិវឌ្ឍប្រឡាយនេះ ខណៈរដ្ឋបាលរាជធានី ធ្វើលិខិតទៅសម្តេចតេជោភ្លាម មិនបានប៉ុន្មានម៉ោងផងសម្តេចតេជោ បានចុះហត្ថលេខាប្រគល់អោយប្រជាពលរដ្ឋភ្លាម ។នេះជាទឹកចិត្តដ៏ល្អរបស់សម្តេចក្នុងការជួយប្រជាពលរដ្ឋក្រីក្រ ។សម្តេចបានអោយមន្ត្រីយើងទាំងអស់ចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ ដោយមិនអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយនោះទេ។
លោកបន្តថា ជាពលរដ្ឋគិតត្រូវ ដោយសារជឿទុកចិត្តមកលើអាជ្ញាធរ ទើបមានថ្ងៃនេះ ។លោកអោយប្រជាពលរដ្ឋកុំជឿទុកចិត្តពួកដើរឃោសនាពេក បើយើងចាញ់បោកម្តងគេអាណិត បើចាញ់បោកគេ២ដង គេមើលមុខ តែបើចេញបោកគេ៣ដងគេថាយើងល្ងង់ហើយ។
លោកបន្តថា បើយើងស្រលាញ់សន្តិភាព យើងត្រូវគាំទ្រនិងចូលរួមជាមួយស្ថាបនិកសន្តិភាព នោះគឺសម្តេចតេជោនេះហើយ ដែលជាស្ថាបនិកសន្តិភាព ដោយសម្តេចបានប្រឹងប្រែងណាស់ទម្រាំនាំបាននូវសន្តិភាពជូនស្រុកខ្មែរយើងនេះ ដូច្នេះមិនអាចអោយស្រុកខ្មែរធ្លាក់ចូលក្នុងសង្គ្រាមទៀតទេ ។នរណាៗ មិនថា សេដ្ឋី អ្នកមាន អ្នកក្រនោះទេ គឺចង់បានសន្តិភាពគ្រប់គ្នា ដូច្នេះយើងគ្រប់គ្នាត្រូវតែរួមគ្នា ដើម្បីថែរក្សាសន្តិសុខនិងសន្តិភាពនេះ។
គួរបញ្ជាក់ថា ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងអភិវឌ្ឍនេះមានប្រវែង១៣៥០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យនឹងត្រូវសាងសង់ឡើង ដោយបុកស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ។ ប្រឡាយស្ទឹងមានជ័យនេះបានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។
ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៤ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រ៕ សំរិត