ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោហ៊ុន សែនសប្បាយរីករាយ និងអរគុណមន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយព្យាបាលមើលថែអ្នកជំងឺនៅតាមមន្ទីរពេទ្យទូទាំងប្រទេស

ចែករំលែក៖

 

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែនសប្បាយរីករាយ និងអរគុណមន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយព្យាបាលមើលថែអ្នកជំងឺនៅតាមមន្ទីរពេទ្យទូទាំងប្រទេស ។

សម្តេចតេជោថ្លែងថា៖ «ខ្ញុំសប្បាយរីករាយ និងអរគុណមន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ជួយព្យាបាលមើលថែអ្នកជំងឺនៅតាមមន្ទីរពេទ្យទូទាំងប្រទេស។ យើងដឹងថា គ្រូពេទ្យភាគច្រើន គឺមានចិត្តបុណ្យ ដែលគិតពីសុខុមាលភាពរបស់ប្រជាជន។

ទោះបីសព្វថ្ងៃនេះ វិទ្យាសាស្រ្តជឿនលឿន ឬមានបច្ចេកវិទ្យាទំនើប ឬមានតែមន្ទីរពេទ្យល្អ មានសំភារៈល្អៗ ហើយខ្វះគ្រួពេទ្យល្អ គឺពិតជាមិនល្អទេក្នុងការផ្តល់សេវាសុខភាពទូទៅដល់ពលរដ្ឋ ។

សូមមន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យ បន្តលើកកម្ពស់ក្រមសីលធម៍ គុណធម៍ និងយកចិត្តទុកដាក់ព្យាបាលជំងឺដោយមិនមានការរើសអើង។ មនុស្សច្រើនណាស់ដែលបានផ្ញើជីវិតលើគ្រូពេទ្យយើង ដូច្នេះ គឺត្រូវធ្វើយ៉ាងណាអោយពលរដ្ឋមានជំនឿទុកចិត្ត។ ចំពោះគ្រូពេទ្យយើងដែលបានធ្វើល្អហើយ គឺត្រូវបន្តធ្វើអោយបានល្អច្រើនឡើងថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមជូនពរបងប្អូនក្រុមគ្រូពេទ្យទាំងអស់ សូមទទួលបានជោគេជ័យក្នុងការកិច្ចបម្រើសេវាសុខាភិបាលសាធារណៈជូនប្រជាជនយើង» ៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖