ព័ត៌មានទាន់ហេតុការណ៍៖

រតនៈ ពិសី បញ្ចេញឈុតសិចស៊ីស្វាមគមន៍ឆ្នាំថ្មីភ្លាម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ទើបនឹងស្ងប់ស្ងាត់បញ្ចេញភាពសិចស៊ីមួយខ្យល់ ស្រាប់តែពេលនេះ តារាចម្រៀងស្រីល្បីខាងសម្ញែងដើមទ្រូង កញ្ញា រតនៈ ពិសី បានធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំៗជាថ្មី ក្រោយពីតារាស្រីរូបនេះបញ្ចេញឈុតហែលទឹកបែបសិចស៊ីក្នុងអាងហែលទឹកនៅខេត្តព្រះសីហនុ។

ជាញឹកញាប់ រតនៈ ពិសី ក៏ធ្លាប់ធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងនឹងឈុតសម្លៀកបំពាក់សិចស៊ីមួយចំនួនដែលទទួលបានទទួលបានទាំងការសរសើរ និងរិះគន់ ។ ទោះបីជាកន្លងមកនាងធ្លាប់បង្ហាញពីក្តីព្រួយបារម្ភថានឹងការព្រមានរបស់មន្ត្រីក្រសួងពាក់ព័ន្ធក្តី ក៏ពេលនេះនាងនៅតែបញ្ចេញដើមទ្រូងទ្រលុកទ្រលន់ ធ្វើឲ្យប្រុសៗមើលមិនដាក់ភ្នែក។

ឈុតហែលទឹកនេះគឺជារូបថតគ្រាដែលនាងចេញទៅដំណើរកម្សាន្តលើកទឹកដីនៃខេត្តព្រះសីហនុកាលពីម្សិលមិញ ដោយនាងសសេរបញ្ជាក់លើបណ្តាញទំនាក់ទំនសង្គមហ្វេសប៊ុករបស់នាងថា“ខ្មៅអីខ្មៅសិនទៅ ថ្ងៃនេះអូនសុំមួយថ្ងៃហើយ”។

ក្រៅពីការពណ៌នា នាងបានបញ្ចេញរូបថតក្នុងឈុតហែលទឹក៣សន្លឹកដែលធ្វើឲ្យគេតាមមើលហើយមើលទៀតជាមួយនឹងពាក្យសសើរជាច្រើន។ ទោះលេចពាក្យសរសើរជាច្រើនគេក៏ឃើញមានការរិះគន់ខ្លះអំពីរូបថតទាំងនេះដែលនាំឲ្យជះឥទ្ធិពលមិនល្អដល់សិល្បករដទៃ។ មានការលើកឡើងថា គេមិនឲ្យនាងស្លៀកពាក់ប្រពៃណីទៅងូតទឹកនោះដែរប៉ុន្តែសំខាន់នោះគួរតែកុំបង្ហោះរូបថតសម្ញែងគេឯងដែលនាំឲ្យមានការរិះគន់ ហើយគេចាត់ទុកថាជាចេតនាផ្ទាល់របស់នាង៕ វឌ្ឍនា


ចែករំលែក៖