បច្ចុប្បន្នមីយ៉ាន់ម៉ាដឹកនាំប្រទេស តាម រដ្ឋធម្មនុញ្ញចាស់ដែលបង្កើតឡើងដោយ កម្លាំងយោធា ហើយពេលនេះ ស្របពេល ថ្ងៃបុណ្យឯករាជ្យ ប្រធានាធិបតីមីយ៉ាន់ម៉ា អំពាវនាវឲ្យធ្វវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់ពួកយោធា។
នៅថ្ងៃបុណ្យឯករាជ្យជាតិ ប្រមុខរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ដែលជាឥស្សរជន សំខាន់ របស់លោកស្រីអ៊ុងសាន ស៊ូជី បានអំពាវនាវផងដែរ ឲ្យមានការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ដែលពួកយោធា បានតាក់តែងឡើង កាលពីឆ្នាំ២០០៨។ តាមរដ្ឋធម្មនុញ្ញដែលគាត់តែងឡើងដោយពួកយោធាមីយ៉ាន់ម៉ា យោធាមានសិទ្ធិ កាន់កាប់ ដោយស្វ័យប្រវត្តិកៅអីរបស់ សភាប្រមាណ ២៥ភាគរយ។
កាលពីថ្ងៃទី៤ ខែមករា មីយ៉ាន់ម៉ា បានប្រារព្ធបុណ្យឯករាជ្យជាតិលើកទី៧០ ដែលបានរួចចាកចេញផុត ពីអាណានិគម និយមអង់គ្លេស។ នៅឆ្នាំនេះ បុណ្យឯក រាជ្យជាតិនៅមីយ៉ាន់ម៉ា គ្របដណ្តប់ដោយ វិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងអំពើហិង្សា នៅរដ្ឋរ៉ាឃីន។ កាលពី៧០ឆ្នាំមុន គឺលោក អ៊ុងសាន ដែលជាឪពុករបស់លោកស្រីអ៊ុង សាន ស៊ូជី ដែលជាវីរបុរសទាមទារឯករាជ្យពីអង់គ្លេសឲ្យប្រទេសមីយ៉ាន់ម៉ា។ នៅ៧០ ឆ្នាំក្រោយ ទទួលបានឯករាជ្យពីអង់គ្លេស តើកូនស្រីរបស់លោកអ៊ុងសាន អាចដើរ តាមគំរូរបស់ឪពុក ដើម្បីដឹកនាំមីយ៉ាន់ម៉ា ទៅរកឯកភាព និងសេរីភាព រុងរឿងដែរឬ ទេ?
នៅថ្ងៃអបអរខួប៧០ឆ្នាំ នៃបុណ្យឯក រាជ្យជាតិ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ទីន ចរ បានអំពាវនាវឲ្យមានយុត្តិធម៌ សម្រាប់រាល់ជនជាតិភាគតិច ទៅតាម ប្រព័ន្ធសហព័ន្ធ។ ប៉ុន្តែលោកមិនបានលើកនិយាយសូម្បីមួយម៉ាត់ពីបញ្ហាជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ក្រុមប្រជាជនកាន់ សាសនាអ៊ិស្លាម ដែលកំពុងរត់ភៀសខ្លួនចេញពីអំពើហិង្សានៅរដ្ឋរ៉ាឃីន ភាគខាង ជើងមីយ៉ាន់ម៉ានោះទេ។
រដ្ឋាភិបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជីកំពុងរងការរិះគន់ពីសហគមន៍អន្តរជាតិថា អសមត្ថភាព ក្នុងរឿងប្រព្រឹត្ត ហិង្សា នៅរដ្ឋរ៉ាឃីន ដែលបានធ្វើឲ្យជន ជាតិភាគតិច រ៉ូហ៊ីងយ៉ា រាប់សែននាក់រត់ភៀសខ្លួនទៅទឹកដីបង់ក្លាដែស។ អង្គការ សហប្រជាជាតិ បានចោទប្រកាន់កងទ័ព មីយ៉ាន់ម៉ាថា កំពុងធ្វើនយោបាយបោស សម្អាតជាតិពិន្ធុ តាមរយៈការដុតបំផ្លាញ និងសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋ រ៉ាឃីន ដោយសារតែពួកគេយល់ថាជន ជាតិនេះមានចេតនាអបគមន៍ទឹកដី៕ ម៉ែវ សាធី