ព័ត៌មានទាន់ហេតុការណ៍៖

លោកអូស្មាន ហាស្សាន់៖ រាជរដ្ឋាភិបាលកម្ពុជាបន្ដគាំទ្រការវិនិយោគវិស័យទឹកស្អាតជូនសហគមន៍ខ្មែឥស្លាម

ចែករំលែក៖

ភ្នំពេញ៖ លោក ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានអនុញ្ញាតទទួលជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន Serba Dinamik Malaysia ស្តីពី ឱកាសការវិនិយោគទឹកស្អាត់ និងសិក្សាស្វែងយល់ពីសក្តានុពលនៅកម្ពុជា ជាមួយលោក Dato’ Abdul Hanif Harun ប្រធានហ៊ុនSerba Dinamik Malaysia និងជាសមាជិកសមាគមសុខុមាភាពឥស្លាមម៉ាឡេសុី ដោយបានពិភាក្សាស្តីពី ការបង្កើតមជ្ឈមណ្ឌលសិក្សាមិត្តភាព និង កិច្ចការផ្សេងៗមួយចំនួនផងដែរ ។

ជំនួបនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃសៅរ៏ ៥រោចខែបុស្សឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០៦ មករា ឆ្នាំ២០១៨ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងនាម តំណាងឲ្យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នូវតែបន្ដគាំទ្រការវិនិយោគវិស័យទឹកស្អាតជូនសហគមន៍ខ្មែឥស្លាម បានប្រើប្រាស់ ដើម្បីកើលកម្ពស់វិស័យសុខភាព ប្រជាពលរដ្ឋបានល្អប្រសើរ ជៀសផុតនូវជំងឺផ្សេងៗ និងកាត់បន្ថយភាពក្រីក្រ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយគ្នា ម៉ាឡេស៊ី ក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ខ្មែរឥស្លាម តាមរយៈ ជំនួយឧបត្ថម្ភមនុស្សធម៌ ផ្សេងៗដូចជា ការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត បានបន្តការសិក្សានៅតាម សកលវិទ្យាល័យនានានៅ ប្រទេសម៉ាឡេស៊ី បានចូលរួមកសាងវិហារ,សាលា ឭរៀន ,វគ្គបណ្តុះបណ្តាលគ្រូ បង្រៀន,សិក្ខាសាលាជំនាញ ហិរញ្ញវត្ថុឥស្លាម,ការគ្រប់ គ្រងវិស័យហាឡាល,ការ ប្រមូលវិស័យវ៉ាហ្គាហ្វ(ទាយជ្ជទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគទ្រព្យ) បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយា ត្រា) បច្ចេកវិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធីស្រាយបួស និងជំនួយគ្រោះធម្មជាតិជាដើម ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ យើងបាន ឃើញយ៉ាងច្បាស់ហើយថា៖ សន្តិភាពដែលយើងកំពុងមាន នាពេលបច្ចុប្បន្ន បានបង្កលក្ខណៈឲ្យកម្ពុជា ផ្តល់កិត្តិយសស្មើមុខស្មើមាត់ ក្នុងកាធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសដ៏ទៃទៀតលើឆាកអន្តរជាតិ យើងត្រូវរួមគ្នាថែររក្សា និងការពារសន្តិភាពដែលយើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចំរើនបន្តទៀត ។

លោក អូស្មាន ហាស្សាន់បានបញ្ជាក់ថា៖ ដើម្បីចូល រួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមាន​ការររីកចម្រើន ក្នុងនាម​ប្រជា​ពល​រដ្ឋ​រស់នៅសហគមន៍តែមួយ បើទោះបីសាសនា ឥស្លាមនៅ​លើពិភព​លោកមួយ ចំនួន តូចកំពុងតែ​បែបបាក់​យ៉ាងណាក្ដី តែបងប្អូនសាសនាខ្មែរឥស្លាមនៅ​តែប្រកាន់​ជំហ៊រដើរ​តាមគោលនយោបាយ របស់រាជ​រដ្ឋា​ភិ​បាល​កម្ពុជាជានិច្ច​។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចផ្ដល់បេក្ខភាព គ្រូបង្រៀន ជាសាសនាឥស្លាមចំនួន១៥០០នាក់ ទៅក្នុងស្ថាប័នរដ្ឋ ដោយផ្ដល់ប្រាក់ បៀវត្ដ ពេញលេញ រហូតដល់សពថ្ងៃនេះ ៕ សំរិត


ចែករំលែក៖