ភ្នំពេញ៖ លោកវរសេនីយឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌ និងដោយមានការដឹកនាំកម្លាំងចុះផ្ទាល់ពីលោកវរសេនីយ៍ទោ ចាន់ ស្លី អធិការរងនគរបាលខណ្ឌជ្រោយចង្វា ទទួលផ្នែកអន្តរាគមន៍ បានបើកប្រត្តិបត្តិការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបគ្រឿងញៀន ជាក់ស្តែងនៅទីតាំងជួញដូរ និងចែកចាយគ្រឿងញៀន មួយកន្លែង ក្នុងសង្កាត់ជ្រោយចង្វា ជាលទ្ធផលឃាត់ជនសង្ស័យចំនួន១០នាក់ ស្រីម្នាក់ រួមនិងថ្នាំញៀនក្រាមពណ៌ថ្លា ប្រភេទម៉ាទឹកកក ចំនួន១២កញ្ចប់តូច និង៣កញ្ចប់ធំ។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីរសៀលថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោកបានបញ្ជាក់ឲដឹងថា ក្នុងប្រត្តិការណ៍នេះពេលកម្លាំងបានក្របួច ជនសង្ស័យខ្លួនបានជាបន្តបន្ទាប់ សរុប១០នាក់ ស្រី១នាក់ នៅកន្លែងកើតហេតុនិងរកឃើញថ្នាំញៀនចំនួន១២កញ្ចប់ តូចនិង៣កញ្ចប់ធំ កាំភ្លើងហ្គាស់១ដើម ដាវ១ដើម កាំបិត២ដើម រួមនិងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ក្នុងនោះផងដែរលោកអធិការរងបានរូបនោះបាន ទទូចសុំប្រជាពលរដ្ធក្នុងមូលដ្ធានខណ្ឌជ្រោយចង្វាទាំងអស់ មេត្តាជួយចូលរួមសហការផ្តល់ជាព័ត៌មាន អំពីបញ្ហាបទល្មើសជាពិសេសបទល្មើសគ្រឿងញៀនេះតែម្តង ។
លោកវរសេនីយឯក សៀម សុត្ថាវុធ អធិការនគរបាលខណ្ឌ បានបញ្ជាក់ថា ពាក់ព័ន្ធករណីបង្ក្រាបជនប្រើប្រាស់គ្រឿងញៀននេះ កម្លាំងរបស់លោក បានបន្តប្រតិបត្តិការ លបឆ្មក់ ពួនស្ទាក់ ដើម្បីត្រួតពិនិត្យលើសមាសភាពដែលគួរសង្ស័យ ទើបអាចឈានទៅឃាត់ខ្លួនក្រុមជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៨នាក់ ដោយរកឃើញថ្នាំញៀន១១កញ្ចប់តូច និង៨កញ្ចប់ធំ ។
បច្ចុប្បន្នជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំង៨នាក់ រួមនឹងវត្ថុតាង ត្រូវបញ្ជូនមកសួរនាំនៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ ជ្រោយពេជ្រ