ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីរនាក់បន្ទាប់ពីរកឃើញថា មានក្សាទុកគ្រឿងបំផ្ទុះនិងគីបជាច្រើនគ្រាប់ក្នុងស្រុកកោះញែក។
ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
នគរបាលស្រុកកោះញែកបានឲ្យដឹងថា កម្លាំងបានឃាត់ខ្កួនជនសង្ស័យ ឈ្មោះជុំ រស្មី ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី និងឈ្មោះ ហេង សំអូន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ទីលំនៅភូមិ ឃុំខាងលើជាមួយគ្នា។
ការឃាត់ខ្លួននេះ ក្រោមការចោទប្រកាន់របស់សមត្ថកិច្ចថា ជនសង្ស័យបានរក្សាទុកជាតិផ្ទុះ (គ្រាប់បែក )ចំនួន៣គ្រាប់ និងគីបបំផ្ទុះដោយខុសច្បាប់។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសបានវត្ថុតាងរួមមាន៖ គ្រាប់បែកផ្លែទៀបចំនួន១គ្រាប់, គ្រាប់បែកផ្លែទឹកដោះគោចំនួន១គ្រាប់ និងគ្រាប់បែកផ្លែប៉ោមចំនួន១គ្រាប់។ គីបគ្រាប់បែកចំនួន5គីប និងគីបឆ្នៃចំនួន8គីបខ្សែឆ្នូនសម្រា់បញ្ឆេះប្រវែង៣ម៉ែត្រខ្សែបញ្ឆេះប្រវែង2តឹក ទៀត។
ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជួនខ្លួនមកអធិការដ្ឋានស្រុកកោះញែកដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ សហការី