ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឲដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញគោរពអញ្ជើញវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញគោរពអញ្ជើញវិញ្ញាណក្ខន្ធ មហាឧបាសក គង់ ខាត់ ដែលជាឪពុកក្មេករបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង ៥:៣៦ នាទីទៀបភ្លឺ ក្នុងជន្មាយុ១០១ឆ្នាំ ។

ការទទួលមរណភាពរបស់ឧបាសក គង់ ខាត់ គឺជាការបាត់បង់នូវ ស្វាមី បិតា ជីតា ជីតាទួត ប្រកបដោយព្រហ្មវិហារធម៌មួយ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅ ប្រកបដោយគន្លងធម៌ និងណែនាំឲ្យកូនចៅក្លាយជាកុលបុត្រ កុលធីតាដ៏ល្អរបស់ប្រទេសជាតិ ។

សូមអោយវិញ្ញាណក្ខន្ធរបស់មហាឧបាសក គង់ ខាត់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

 


ចែករំលែក៖