ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំ និងណែនាំឲ្យអនុវត្តតាមគោលការណ៍ របស់សាលារាជធានី

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យទីតាំងហាងបញ្ចាំទាំងត្រូវសុំច្បាប់ អនុញ្ញត្តិត្រឹមត្រូវ ដោយអនុវត្តតាមគោលការណ៍របស់សាលារាជធានី ចាប់ផ្តើមបើកដំណើរចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច ដែលមានរយះពេល១២ម៉ោង ដើម្បីដំណើរការអាជីវកម្មសេវាទទួលប្រាតិភោគដោយអនុប្បទាន (ទទួលបញ្ចាំ) ជាថ្មីម្តងទៀត ។

ប្រតិបត្តិការណ៍នេះធ្វើឡើងនៅរសៀល ថ្ងៃទីច័ន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌ ដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យណែនាំ ម្ចាស់អាជីវកម្មហាងម្ចាស់ជាច្រើនតាមបណ្តោយផ្លូវ១៩២ ផ្លូវ១៨៦ ផ្លូវ២០២ ផ្លូវ២៤៧ ផ្លូវ២៥៣ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃើញថាត្រឹមត្រូវតាមច្បាប់បានកំណត់ និងអនុវត្តតាមគោលការណ៍របស់សាលារាជធានីភ្នំពេញ ។

យោងតាមម្ចាស់ហាងបញ្ចាំបានប្រាប់អោយដឹងថា គាត់មានចិត្តសប្បាយរីករាយ ដែលឃើញអាជ្ញាធរខណ្ឌបានចុះមកណែនាំអោយអនុវត្តបើកការរកស៊ីសេវាទទួលបញ្ចាំចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង៦ល្ងាច ដើម្បីកាត់បន្ថយអាជីវករមួយចំនួនដែលមិនគោរពច្បាប់និងផ្តល់ភាពងាយស្រួលដល់ជនល្មើស ។

ប្រភពបន្តទៀតថា ចំពោះអាជីវកររកស៊ីសេវាទទួលបញ្ចាំ ឬសេវាទទួលប្រាតិភោគដោយអនុប្បទាន ស្របច្បាប់ត្រឹមត្រូវ តែងតែចូលរួមអនុវត្តទៅតាមបទបញ្ជានិងគោលការណ៍របស់រាជរដ្ឋាភិបាល ន៨ងជួយសម្រួលភាពខ្វះខាតបងប្អូនប្រជាពលរដ្ឋដែលត្រូវការថវិកាបន្ទាន់ ជាការដោះទាល់ម្តងការនោះ ។

ប្រតិបត្តិការចុះត្រួតពិនិត្យកន្លែងហាងបញ្ចាំទាំងនេះ អោយបងប្អូនប្រកបមុខរបរទទួលបញ្ចាំចូលរួមគោរពច្បាប់ និងផ្តល់ព័ត៌មានជូនសមត្ថកិច្ចមូលដ្ឋាននូវព័ត៌មានពីជនសង្ស័យ លេចមុខយកម៉ូតូ រថយន្ត ទ្រព្យសម្បត្តិផ្សេងៗ មកទទួសេវាបញ្ចាំផង ដើម្បីអាជ្ញាធរទប់ស្កាត់ បង្ការ បង្ក្រាបជាក់ស្តែង រក្សាសន្តិសុខ ជូនពលរដ្ឋទាំងគ្នា ៕ ស តារា


ចែករំលែក៖