ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមឆក់កាបូបជនជាតិបរទេស២នាក់បានសម្រេចត្រូវបានសមត្ថកិច្ចដេញចាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសប្តីប្រពន្ធ២នាក់ជិះ លើរឺម៉កកង់បីត្រូវបានជនសង្ស័យមួយក្រុមជិះ៣ម៉ូតូមកពីក្រោយ ហើយបានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច ហើយព្យាយាមជិះគេចខ្លួនត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញ ក៏ដេញតាមចាប់បាន២នាក់ដែលសង្ស័យថា ជាបក្ខពួកជនសង្ស័យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅផ្លូវលេខ៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីម្ចាស់រ៉ឺម៉កកង់បីបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានដឹកជនរងគ្រោះចេញពីអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ បំណងមកម្តុំផ្សារបឹងកេងកង ខណៈជិះមកដល់ផ្លូវលេខ៦៣ ស្រាប់តែមានជនសង្ស័យមួយក្រុមជិះ៣ម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់កាបូបស្ពាយហើយបានព្យាយាមជិះម៉ូតូរត់គេចខ្លួន។ ភ្លាមៗនោះរូបគាត់ក៏ជិះកង់បីដេញតាម និង ស្រែកថាចោរៗ ទើបប្រទះឃើញសមត្ថកិច្ច កំពុងជិះម៉ូតូល្បាត ក៏ដេញតាមចាប់រហូតដល់ផ្លូវម៉ៅសេទុងកែងផ្លូវ៦៣ទើបឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលជិះម៉ូតូម៉ាកនិក ពណ៍ស ពាក់ស្លាកលេខ ១CW-០៤៥៧ យកទៅធ្វើកាសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកង១ ។

សំភារះរបស់ជនរងគ្រោះដែលបាត់បង់រួមមាន ទូរស័ព្ទមួយគ្រឿង ប៉ាស្ព័ និង លុយមួយចំនួនទៀតផងដែ។

បច្ចុប្បន្នជនសង្ស័យទាំង ពីនាក់រួមនឹងម៉ូតូត្រូវបានសមត្ថកិច្ចនាំឃុំខ្លួន បណ្ណោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសាកសួបន្ត៕ ស រស្មី


ចែករំលែក៖