ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូអត់ស្លាកលេខសមត្ថកិច្ចហៅសួរនាំហៅបក្ខពួកមកវាយសមត្ថកិច្ចរងរបួសបួននាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្កិច្ចចម្រុះខណ្ឋសែនសុខបានរងបួសប៉ោងមុខមាត់ចំនួនបួននាក់ ខណៈដែលកម្លាំងចម្រុះបានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងពង្រឹងច្បាប់ចរាចរណ៍ក្នុងពេលរាត្រីត្រូវបានក្មេងទំនើងមួយក្រុមវាយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខស្ថានីយសាំង តេលា តាមបណ្តផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្តីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កម្លាំងចម្រុះខណ្ឌសែនសុខដឹកនាំដោយ លោកអធិការង ខណ្ឌ បានដឹកកម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងពង្រឹងច្បាប់ចរាចរណ៍ ក្នុងពេលរាត្រីដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែលេចមុខក្មេងទំនើងម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅគ្នានស្លាកលេខត្រូវ បានកម្លាំងហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ និងសួរកឯកសារដែលពាក់ពន្ធ័នឹងម៉ូតូដោយមានបញ្ជាពីថ្នាក់លើឲ្យមានរឹត បន្តឹងផ្នែកចរាចរណ៍ផងនោះ កម្លាំងសមត្ថកិច្ចបម្រុងលើកម៉ូតូដាក់លើរថយន្តដើម្បីយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌបណ្តោះអាសន្ន និងដល់ពេលចប់ម៉ោងផងដែរ ស្រាប់តែជនដៃដល់ខាងលើបានខលទូរស័ព្ធហៅបក្ខពួក៧នាក់ ជិះម៉ូតូជាច្រើនគ្រឿងមកបម្រុងជួយដណ្តើមយកម៉ូតូទៅវិញ ខណៈពេលនោះកម្លាំងសមត្ថកិច្ចមិនឲ្យធ្វើឲ្យមានផ្ទុះហិង្សាដាក់គ្នានិងបានប្រតាយប្រតប់ទាញកាំភ្លើងពីសមត្ថកិច្ចបណ្តាលដាច់ខ្សែកាំភ្លើងម្ខាងភ្លាមនោះ សមត្ថកិច្ចក៏ទាញយកមកវិញ កំុអីមិនដឹងជាយ៉ាងណានោះទេ ហើយក៏មានកាប្រតាយប្រតប់គ្នាមួយប្រាវបណ្តាលកម្លាំងសមត្ថកិច្ចចររាចរណ៍ខណ្ឌម្នាក់រងរបួសមុខ និងកម្លាំងអន្តរាគមន៍ខណ្ឌពីរនាក់រងបួសប៉ោងមុខប៉ោងមាត់ និងកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មីរងបួសមុខដូចគ្នាដែររចំណែកជនដៃដល់រងរបួសក្បាលហូឈាមស្រោចពេញខ្លន និងបានឃាត់ខ្លួន បានមនុស្សចំនួន៤នាក់នៅនិងកន្លែងកើតហេតុចំណែកបក្ខពួក៣នាក់ទៀត បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នជនដៃដល់ទាំង៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ខានខណ្ឌសែនសុខសួរនាំបន្ត និងចាត់កាទៅតាមនីតិវិធី៕ សុខាសែនជ័យ


ចែករំលែក៖