ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលក្រុងប៉ោយប៉ែតដាក់វិធានការដល់កាស៊ីណូក្រោនរយៈពេលមួយថ្ងៃករណីយកផ្លូវសាធារណៈធ្វើជាកន្លែងផ្ញើម៉ូតូ

ចែករំលែក៖

ប៉ោយប៉ែត៖ ទីតាំងបញ្ញើរម៉ូតូមួយកន្លែងរបស់កាស៊ីណូក្រោណ ដែលយកផ្លូវសាធារណៈចតម៉ូតូនៅចំណុចមាត់អូរព្រំដែន កម្ពុជា ថៃ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវលោកអភិបាលក្រុងប៉ោយប៉ែត សាន ស៊ានហូ បានដាក់កំហិតដល់បុគ្គលិកកាស៊ីណូក្រោណ រយៈពេលមួយថ្ងៃ បើមិនអនុវត្តតាមទេនោះ លោកនឹងមានវិធានការផ្លូវច្បាប់ កាលពីថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ។

លោកបញ្ជាក់ថា ទីតាំងខាងលើនេះបានទទួលផ្ញើម៉ូតូរបស់ពលរដ្ឋ លើសពីសៀវភៅបន្ទុករដ្ឋដល់២០បាត ព្រោះថា រដ្ឋបានដាក់កំណត់ឲ្យយកតែ៥០០រៀលតែប៉ុណ្ណោះក្នុងមួយដង ម្យ៉ាងទៀត សូម្បីតែនៅក្នុងផ្សារ រាជរដ្ឋភិបាលមិនបានកំណត់ឲ្យយកប្រាក់ពីពលរដ្ឋលក់បន្លែបន្តិចបន្តូចតាមកញ្ច្រែង បើសិនជាយកតម្លៃនៃកាផ្ញើម៉ូតូ ឬរថយន្ត ត្រូវតែយកតាមការណែនាំរបស់រាជរដ្ឋាភិបាល បើទោះដីខ្លួនឯងក៏ដោយ បើលើសពីតម្លៃកំណត់គីត្រូវខុសច្បាប់ ព្រោះថា ធ្វើអ្វីត្រូវតែគោរពនៅកាណែនាំរបស់រាជរដ្ឋាភិបាល កុំអាងជាទីតាំងរបស់ខ្លួន ។

រាល់ថ្ងៃនេះ រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែង ប៉ុន្តែវិស័យឯកជនមួយចំនួនតូច មិនបានចួលរួមចំណែកជាមួយរាជរដ្ឋាភិបាល បែរជាផ្ទុយពីការណែនាំទៅវិញ យកផ្លូវសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធរបស់ខ្លួន បើកអាជិវកម្មផ្ញើម៉ូតូបុគ្គលទៅវិញ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ កកស្ទះជារៀងរាល់ថ្ងៃ ដូច្នេះម្ចាស់ទីតាំងខាងលើ ត្រូវតែបញ្ឈប់ មិនត្រូវយកទីតាំងនេះ មកធ្វើជាអាជីវកម្មទៀតឡើយ ហើយបើមិនគោរពតាមរដ្ឋបាលក្រុងនៅតែប្រព្រឹត្តទេនោះ នឹងចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋថា នៅទីតាំងខាងលើនេះ ខាងក្រុមហ៊ុនបានយកតម្លៃផ្ញើម៉ូតូចំនួន២០បាតប្រាក់ថៃ បើសិនជាមិនមានប្រាក់បាតទេ នោះគីគេកាត់ទឹកថែមទៀតផង បើមិនបានដូចកំណត់ គីខាងបុគ្គលិកមិនអាចទទួលបញ្ញើនោះទេ។

ពួកគាត់បានបញ្ជាក់ថា ក្រុមហ៊ុនកាស៊ីណូមួយចំនួននៅក្រុងប៉ោយប៉ែតគីជាទឹកដីរបស់ខ្មែរ បែរជាប្រាក់រៀលខ្មែរមិនយក យកតែប្រាក់បាតថៃទៅវិញ(Sic)៕ វណ្ណា


ចែករំលែក៖