ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមានមោទនភាពចំពោះការរីកចម្រើនសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា កម្ពុជាមានមោទនភាពចំពោះការរីកចម្រើនសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

សម្តេចតេជោថ្លែងយ៉ាងដូច្នេះថា៖

«កម្ពុជាយើងពិតជាមានមោទនភាព ចំពោះការរីកចម្រើនសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសូមអរគុណដល់បងប្អូននៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ដែលបានខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលតាំងពីយើងនៅបាតដៃទទេ តាំងពីកំឡុងពេលដែលកម្ពុជាធ្លាប់ទទួលទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅ ហើយស្របពេលដែលកម្ពុជាមិនទាន់មានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ពេលនោះហើយដែលកម្ពុជាយើងរស់ពឹងផ្អែកទៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធរហូតមកដល់ពេលនេះ។

អរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាព និងស្ថេរភាពសង្គម ហើយប្អូនបានចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិយើងទាំងមូលផងដែរ» ៕

 


ចែករំលែក៖