ព័ត៌មានទាន់ហេតុការណ៍៖

ជ្រូកអត់ច្បាប់ក្រុមឈ្មួញកំពុងនាំចូលពីប្រទេសថៃមកកម្ពុជាតាមច្រករបៀងអូរបីជាន់

ចែករំលែក៖

ប៉ោយប៉ែត៖ ជ្រូករាប់ពាន់ក្បាលត្រូវបានក្រុមឈ្មួញនាំពីប្រទេសថៃ ចូលមកកម្ពុជាទាំងថ្ងៃ ទាំងយប់តាមច្រករបៀងអូរបីជាន់ឋិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប៉ុន្តែមន្ត្រីជំនាញបសុព្យាបាលខេត្តបន្ទាយមានជ័យពុំដែលគិតគូរពីបញ្ហាសុខភាពលរដ្ឋ ដែលជាអ្នកទទួលទាននោះឡើយ ។

ប្រភពច្បាស់កាបានបញ្ជាក់ថា លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តគេមិន ដែលឃើញធ្វើការត្រួតពិនិត្យទៅលើសត្វជ្រូក/មាន់រួមទាំងសត្វគោ ដែលនាំចូលពីប្រទេសថៃនោះទេ ឃើញតែពីប្រមូលប្រាក់ប្រចាំខែពីក្រុមឈ្មួញទៅវិញ ។

សមត្ថកិច្ចខាងលើ បន្ថែមថាលោកហ៊ុយ ទូច ដែលជាមេពេទ្យសត្វបាន ទារលុយពីក្រុមឈ្មួញដឹកជ្រូកទាំងខុសច្បាប់ មានច្បាប់ ហើយទម្លាប់នេះ គាត់ធ្វើបានជោគជ័យមកទល់បច្ចុប្បន្ន ។

សួមរំលឹកថា ច្រកអូរបីជាន់ ត្រូវបានក្រសួងមហាផ្ទៃ ប្រកាសបិទមិនឲ្យដំណើរការ ប៉ុន្តែអាជ្ញាធរខេត្តនៅតែបន្តឲ្យមានសកម្មភាពចរាចរណ៍ទំនិញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់មួយនេះ ភាគច្រើនជាទំនិញគេចពន្ធ ក្នុងនោះការនាំចូលគោ ក្របី សត្វមាន់ ជ្រូកល្មើសច្បាប់ និងមិនបានពិនិត្យសុខភាពសត្វ ប្រឈមទៅនឹងគ្រោះថ្នាក់បញ្ហាសុខភាពដល់ប្រជាជន ដែលជាអ្នកបរិភោគក្នុងស្រុក ។

បញ្ហានេះគួរតែអាជ្ញាធរខេត្តបន្ទាយមានជ័យ មានវិធានការលុបបំបាត់តាមប្រកាសរបស់សម្ដេចក្រឡាហោម សខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនត្រូវឲ្យទំនិញហូរចូលគ្មានពន្ធ និងសត្វគ្មានសុខភាពដ៏គគ្រឹកគគ្រេងបែបនេះឡើយ ។

បញ្ហា នៅច្រករបៀងនោះ បាននឹងកំពុងក្លាយឲ្យមានភាពអនាធិបតេយ្យ ដោយសារក្រុមមន្រ្តីនឹងសមត្ថកិច្ចពាក់ពន្ធ័ ដែលឈរជើងនៅទីនោះ ប្រមូលតែផលប្រយោជន៍ផ្ទាល់ខ្លួន នឹងបក្ខពួកទើបបានជាការនាំចូលទំនិញគ្រប់ប្រភេទរួមសត្វពាហនៈសេរីគ្មានការត្រួតពិនិត្យ ។

កាលពីថ្ងៃទី៩ មករា ២០១៨ កន្លងទៅថ្មីៗនេះ វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានធ្វើវិភាគរកមេរោគផ្ដាសាយបក្សីលើសំណាក់សត្វមាន់ចំនួន៣ក្បាលពីភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីរាជធានីភ្នំពេញបានរកឃើញវត្តមានជំងឺផ្ដាសាយបក្សី ដែលបង្ករដោយវីរុសAL(H5N1) តែផ្ទុយទៅវិញច្រករបៀងនោះ បាននឹងកំពុងក្លាយឲ្យមានភាពអនាធិបតេយ្យនាំសត្វចូលមកគ្មានការត្រួតពិនិត្យមន្ត្រី ជាពិសេសលោកហ៊ុយ តូចប្រធានបសុព្យាបាលខេត្តទៅវិញ ។

ជុំវិញករណីនាំជ្រូកអត់ច្បាប់ខាងលើនេះលោកហ៊ុយ ទូចប្រធានបសុព្យាបាលខេត្តប្រាប់តាមទូរសព្ទ័ថា ជ្រូកនោះអត់ច្បាប់ទេ លោកកំពុងឲ្យកូនចៅទៅពិនិត្យមើល តែលោកថាម្ចាស់ជ្រូកកំពុងតែរត់ការច្បាប់ ៕ វណ្ណា


ចែករំលែក៖