ភ្នំពេញ៖ បុរសម្នាក់ត្រូវសន្តិសុខដែលយាមក្នុងបុរីចំការមន ចាប់បានវាយឡើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ខណៈធ្វើសកម្មភាពគាស់ផ្ទះបុរីចំការមន មិនសម្រេច។
ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង ១និង៥០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១៤ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ពុំ ស័ក្កិ ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅក្រោយបុរីចំការមន ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សន្តិសុខដែលយាមក្នុងបុរីចំការមនបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យម្នាក់ជាអ្នករើសអេតចាយ ខាងលើ បានជិះម៉ូតូចេញពីផ្ទះនៅក្រោយបុរីចំការមន ក៏បានឈប់ម៉ូតូជិតបុរីចំការមន ហើយបានអឺតឡឺមៗ ត្រូវសន្តិសុខឃើញដូច្នេះ ក៏ហៅសួរនាំរួចក៏វាយទ្បើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។
ក្រោយការសាកសួរសមត្ថកិច្ច និងធ្វើពិសោធន៍ទឹកនោមជនសង្ស័យ គឺមានសារជាតិញៀន ។ ជនសង្ស័យត្រូវបានចាត់ការតាមច្បាប់ ៕ ស រស្មី