អូស្ត្រាលី៖ តារាសម្តែងនិងចម្រៀងយេៗកញ្ញា វីរិយ៉ា ហៅយ៉ាយ៉ា បានឡើងយន្តចាកចេញពីកម្ពុជាទៅច្រៀងរាំលើកដំបូងនៅលើទឹកដីនៃប្រទេសអូស្ត្រាលីកាលពីចុង ខែវិច្ឆិកា ឆ្នាំមុននេះ។ មុនវិលត្រឡប់មកកម្ពុជាវិញតារាស្រីរូបនេះបានបញ្ចេញឈុតសិចស៊ីយ៉ាងចាស់ដៃ ដើម្បីកំដរភ្ញៀវច្រៀងរាំលើទឹកដីនៃប្រទេសស៊ីវីល័យមួយនេះ។
តារាស្រីសម្បូរសាច់ទ្រូងរូបនេះបញ្ជាក់ថា នាងទទួលបានការអញ្ជើញពីអ្នកផលិតកម្មវិធីដែលជាសមាគមខ្មែរធំមួយនៅប្រទេសអូស្ត្រាលី។ យ៉ាយ៉ា បានចេញទៅច្រៀងរាំក្នុងកម្មវិធីកម្សាន្តមួយចំនួននៅរដ្ឋជាច្រើនដែលមានប្រជាជនខ្មែររស់នៅ និងទទួលបានការគាំទ្រច្រើនមិនចាញ់សិល្បករៀបច្បងនោះទេ។ អ្វីដែលគេកត់សម្គាល់គឺតារាស្រីរូបនេះបានបង្អូតសម្រស់ដើមទ្រូងទ្រលុកទ្រលន់ធ្វើឲ្យបុរសៗនៅទីនោះគយគន់មិនដាក់ភ្នែកមុនពេលមាតុភូមិ និវត្តន៍។
ថ្លែងពីប្រទេសអូស្ត្រាលីតារាចម្រៀងរូបនេះ បានបង្ហាញអារម្មណ៍រីករាយក្រោយកម្មវិធីចេញច្រៀងរបស់នាងទាក់ទាញការចាប់អារម្មណ៍ខ្លាំង។ នាងបញ្ជាក់ដែរថា នាងបានច្រៀងបំពេញអារម្មណ៍បងប្អូនខ្មែររស់នៅប្រទេសអូស្ត្រាលីពិសេសចំថ្ងៃឆ្លងឆ្នាំសាកលកន្លងទៅ។ ក្រោយការសម្តែងនាងមានឱកាសដើរលម្ហែកាយ និងទិញទំនិញថ្លែកប់ពពកជាច្រើនមុនធ្វើដំណើរត្រឡប់មកកម្ពុជាវិញ
ដូចការគ្រោងទុកនាងថា ការចេញទៅច្រៀងរាំលើកដំបូងរបស់នាងនៅទីនេះបានការគាំទ្រច្រើនហើយ ។ ក្រៅពីច្រៀងរាំលើកដំបូងនៅទីនេះនាងក៏បាននាំយកទៅជាមួយស្នាដៃតម្បាញដ៏ប្រណីតរបស់ខ្មែរគឺហូលផាមួងដើម្បីទៅលក់ខ្លះ និងដើម្បីស៊ើបសួរស្វែងរកទីផ្សារមុនពេលដែលនាងចង់សម្រេចចិត្តបោះដុំនៅតាមរដ្ឋមួយចំនួនផងដែរ។ នាងរំពឹងដែរថានឹងមានឱកាសវិលទៅកាន់ទឹកដីនៃប្រទេសអូស្ត្រាលីជាថ្មីនៅឆ្នាំក្រោយៗទៀត៕ វឌ្ឍនា