ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRolls-Royce ក្នុងឆ្នាំ២០១៧ផលិតច្នៃពិសេសបែបBespoke

ចែករំលែក៖

អង់គ្លេស៖ គ្រប់រថយន្តទាំងអស់ដែលផលិតចេញពីរោងចក្រHome of Rolls-Royce នៅទីក្រុងGoodwoodចក្រពភពអង់គ្លេសគឺជារថយន្តផលិតច្នៃពិសេសបែបBespoke។ឆ្នាំ២០១៧គឺជាឆ្នាំដែលរថយន្តRolls-Royce បានអភិវឌ្ឍការកែច្នៃបែបBespoke ឲ្យរីកចម្រើនមួយកម្រិតទៀតដែលជាលទ្ធផលធ្វើឲ្យឆ្នាំ២០១៧ជាឆ្នាំដែលទទួលបានសមិទ្ធផលច្រើនបំផុតផងដែរសម្រាប់ផ្នែកBespoke ក្នុងប្រវត្តិសាស្ត្រ១១៤ឆ្នាំរបស់ម៉ាកយីហោរថយន្តRolls-Royce។ខាងក្រោមនេះគឺជាការបង្ហាញសង្ខេបអំពីរថយន្តដែលមានការរចនាម៉ូតនិងវិចិត្រកម្មបែបBespoke ប្រណីតបំផុតដែលផលិតរួចរាល់ក្នុងរយៈកាលជាង១២ខែមកនេះ។

ផ្នែករថយន្តកែច្នៃពិសេសបែបBespoke របស់ក្រុមហ៊ុនរថយន្តRolls-Royce Motor Cars ប្រមូលផ្ដុំទៅដោយអ្នករចនាម៉ូតវិស្វករនិងវិចិត្រករដែលអាចជួយសម្រេចឲ្យបានតាមចក្ខុវិស័យដ៏មហិច្ឆិតានិងជាលក្ខណៈបុគ្គលរបស់អតិថិជនដ៏មានឥទ្ធិពលនិងយល់ដឹងខ្ពស់របស់ម៉ាកយីហោរថយន្តRolls-Royce នេះ។ រថយន្តRolls-Royce ‘Sweptail’ គឺជាការសម្រេចបានតាមសេចក្តីសុបិនរបស់អតិថិជនម្នាក់ដែលចង់បានរថយន្តដែលច្នៃប្រៀបដូចការធ្វើនាវា។

រថយន្ត‘Sweptail’ នេះត្រូវបានបង្ហាញនៅក្នុងឆ្នាំ២០១៧តំណាងឲ្យភាពប្រណីតពិតៗដែលធ្វើឲ្យការកែច្នៃបែបBespoke យកលំនាំតាមការសាងសង់នាវាមានការអភិវឌ្ឍន៍មួយកម្រិតទៀត។

រថយន្ត‘Sweptail’ នេះគឺជាសមិទ្ធផលកើតចេញពីការសហការរវាងអតិថិជននិងវិចិត្រករហើយរចនាបថនៃរថយន្តនេះជាសក្ខីកម្មបង្ហាញឲ្យឃើញថាម៉ាកយីហោនេះគឺជារថយន្តដែលផលិតដូចការផលិតនាវាឈានមុខគេនៅក្នុងពិភពលោកហើយក៏សបញ្ជាក់ឲ្យឃើញពីភាពកំពូលរបស់ខ្លួនខាងផលិតរថយន្តតាមការកែច្នៃបែបBespoke ផងដែរ។

រថយន្តដែលប្រៀបបាននឹងការកាត់ដេរសម្លៀកបំពាក់ប្រណីតនេះគឺអនុវត្តតាមវិធីសាស្ត្រនៃការផលិតរថយន្តRolls-Royce នាទសវត្ស១៩២០និង១៩៣០។ចក្ខុវិស័យរបស់អតិថិជនគឺចង់បានរថយន្តទ្វារពីរសាងសង់បែបនាវាដែលមានបំពាក់ដំបូលកញ្ចក់។ លទ្ធផលដែលទទួលបានគឺស្នាដៃឯកដ៏ទាន់សម័យ។ប៉ាណាដែលត្រូវបានផលិតចេញពីអាលុយមីញ៉ូមរឹងបង្ហាញឲ្យឃើញនូវភាពពិសេសប្លែក។រូបរាងពីចំហៀងរបស់រថយន្ត‘Sweptail’ បង្ហាញឲ្យឃើញថាជាតួអង្គដ៏អស្ចារ្យខណៈដែលផ្នែកខាងក្រោយគឺយកលំនាំតាមនាវាប្រណាំងរបស់ពិភពលោកដែលរថយន្តនេះបានបង្កើតនូវទស្សនាទានថ្មីទាំងស្រុងសម្រាប់រថយន្តស្ព័រទ្វារពីររបស់Rolls-Royce។រថយន្តNew Rolls-Royce Phantom ស៊េរីថ្មីត្រូវបានបង្ហាញខ្លួនជាសាធារណៈកាលពីឆ្នាំ២០១៧ដោយទទួលបានការកោតសរសើរទូទាំងសកលលោក។ចំណុចស្នូលនៃសម្រស់រចនាបថរបស់រថយន្តនេះគឺ “វិចិត្រសាល” ដែលជាផ្ទាំងតាប្លូនិងផ្ទាំងបញ្ជាដ៏ទំនើបទាន់សម័យនិងប្រណណីតបែបថ្មី។

ផ្ទាំងកញ្ចក់ត្រូវបានតំឡើងនៅលើផ្ទៃតាប្លូដែលផ្ដល់ឱកាសឲ្យមានការបញ្ចូលនូវស្នាដៃសិល្បៈនៅលើរថយន្តរបស់លោកអ្នក។“វិចិត្រសាល”គឺជាការបង្កើតថ្មីដែលធ្វើឲ្យចក្ខុវិស័យនិងទឹកដៃកំពូលក្នុងការប្រើប្រាស់វត្ថុធាតុដើមដោយរថយន្តRolls-Royce រឹតតែមិនអាចប្រៀបបានថែមទៀត។

រថយន្តPorto Cervo Wraith វិញយកលំនាំតាមសម្រស់ពេលរាត្រីរបស់ទីក្រុងសាឌីនា (Sardinia)។ផ្ទៃខាងក្រៅដែលមានពណ៌ពេជ្រខ្មៅត្រូវបានធ្វើឲ្យឆ្លុះភ្លឺថ្លាតាមរយៈការប្រប្រាស់ថ្នាំបែបរលោងនិងឃ្មឹកខណៈដែលដៃទ្វារខាងក្នុងដែលប្រើប្រាស់ស្បែកដេរពណ៌ខ្មៅគឺជាលក្ខណៈសម្គាល់បែបងងឹតនិងស្មុគស្មាញរបស់ម៉ូដែលWraith Black Badge នៅក្រោមស្បៃរាត្រី។រថយន្ត“Spirit of Calligraphy” Ghost ដែលកុម្ម៉ង់តែមួយគ្រឿងយ៉ាងពិសេសនេះត្រូវបានបង្ហាញនៅក្នុងទីក្រុងឌូបៃកាលពីឆ្នាំ២០១៧ដែលការរចនាត្រូវបានយកលំនាំតាមស្នាដៃសិល្បៈបុរាណនៃអក្សរអារ៉ាប់។ពាក្យពេចន៍នានាត្រូវបានចាក់ពុម្ពចេញជារាងផ្សេងៗដែលបង្កើតបានជាទឹកដៃប្លែកដែលអក្សរនិងរូបភាពបង្កើតចេញជារូបតែមួយ។ថ្នាំនេះត្រូវបានដាក់ឈ្មោះថា “ហ្វូងតារាពេជ្រ”ទឹកថ្នាំដ៏ពិសេសប្លែកនេះមានលាយគ្រាប់ពេជ្រចំនួន១០០០គ្រាប់ដែលត្រូវបានកិនឲ្យក្លាយជាម្សៅយ៉ាងម៉ដ្ឋដែលធ្វើឲ្យផ្ទៃខាងក្រៅមានពន្លឺភ្លឺផ្លេកគ្មានគូប្រៀប។

នៅក្នុងឆ្នាំ២០១៧អ្នកប្រមូលវត្ថុជនជាតិអាមេរិកលោកMichael Fuxបានទទួលរថយន្តបែបBespoke ទី១០របស់ខ្លួនពីRolls-Royce។

បន្ទាប់ពីលោកបានទៅទស្សនកិច្ចនៅឆ្នេរPebble Beach នៅឆ្នាំ២០១៦ដែលទីនោះលោកបានប្រមូលសំណុំត្របកផ្កាfuchsia លោកក៏បានឲ្យក្រុមការងារBespoke នៅGoodwoodច្នៃរថយន្តDawn មួយគ្រឿងជាមួយនឹងពណ៌ថ្មីដែលទាក់ភ្នែក។រថយន្តDawn B50នេះត្រូវបានកុម្ម៉ង់ដោយសណ្ឋាគារHotel Byblos ក្នុងនាមជារថយន្ត“ពេជ្ររបស់Saint-Tropez” ហើយផ្ទៃខាងក្រៅមានពីរពណ៌លាយគ្នា។ ចំណែកឯរថយន្តWraith Busan Edition ត្រូវបានយកលំនាំតាមពណ៌ទីក្រុងតំបន់ឆ្នេរមួយនេះជាមួយនឹងផ្ទៃខាងក្រៅមានពីរពណ៌លាយគ្នាគឺពណ៌ខៀវនិងទឹកប្រាក់ដែលធ្វើឲ្យនឹកឃើញដល់ពន្លឺព្រាលៗនៃសមុទ្រដែលព័ទ្ធជុំវិញ។រូបនៅផ្នែកខាងក្រោយយកលំនាំតាមការងារធ្វើទ្វារប្រណីត‘hanok’ បែបប្រពៃណីរបស់កូរ៉េហើយក៏មានបំពាក់ដូចគ្នានៅផ្ទៃខាងក្នុងរថយន្តគឺនៅតាមតាប្លូ។ដោយយកលំនាំតាមផ្ទៃមេឃពេលព្រលប់នៅតាមជ្រលងភ្នំដែលនៅជិតទីក្រុងនោះឆ្នូតភ្លីទោលដែលមានពណ៌ផ្កាឈូកភ្លឺបានទាញចំណាប់អារម្មណ៍ទៅលើផ្ទៃត្រឹមស្មានៃរថយន្តនេះ៕ វឌ្ឍនា

Rolls-Royce Torpedo
Photo: James Lipman / jameslipman.com

Rolls-Royce Torpedo
Photo: James Lipman / jameslipman.com

Rolls-Royce Dawn, Byblos 50th Anniversary, Goodwood
Photo: James Lipman / jameslipman.com


ចែករំលែក៖