ភ្នំពេញ៖ ស្ត្រីម្នាក់ជាថៅកែហាងម៉ាស្សាបង្កប់សេវាកម្មផ្លូវភេទ នៅថ្ងៃទី១៩ ខែមករា ត្រូវបាននគរបាល ការិយាល័យ ប្រឆាំង ការ ជួញ ដូរ មនុស្ស និង ការពារ អនីតិជន នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងស្ថិតក្រោមការសាកសួររបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ស្ត្រីរូបនេះ ឈ្មោះ ប៉ែន រ៉ានី អាយុ ៣៩ ឆ្នាំ ស្នាក់ នៅ ផ្ទះ លេខ6F ផ្លូវ លឹម ឈាង ហាក់ ទី៣ ភូមិកន្ទោក ខាង ជើង សង្កាត់ កន្ទោក ខណ្ឌ ពោធិ៍សែន ជ័យ ។
គួរបញ្ជាក់ថា កាលពីយប់ ថ្ងៃ ទី ១៧ ខែ មករា ឆ្នាំ ២០១៨ កម្លាំង នគរបាល ការិយាល័យ ប្រឆាំង ការ ជួញ ដូរ មនុស្ស និង ការពារ អនីតិជន នៃ ស្នង ការ ដ្ឋាន នគរបាល រាជធានី ភ្នំពេញ បានចុះ ប្រតិ បត្តិ ការ បង្ក្រាប ហាង ម៉ាស្សាមួយក ន្លែ ងយី ហោ “តំលៃ ៣ $” ដែល ស្ថិត នៅ ផ្ទះ លេខ 6F ផ្លូវ លឹម ឈាង ហាក់ ទី ៣ ភូមិ កន្ទោក ខាង ជើង សង្កាត់ កន្ទោក ខណ្ឌ ពោធិ៍ សែន ជ័យ និង ឃាត់ ខ្លួនថៅ កែ ស្រី ម្នាក់ និង មនុស្ស ស្រី៥ នាក់ ក្នុ ងនោះ ក្មេង ស្រី ម្នាក់ ជា អនីតិជន ដែល ជាប់ ពាក់ ព័ន្ធ ទៅ នឹង ករណី ប្រព្រឹត្ត សញ្ចារកម្ម៕ ចេស្តា