ភ្នំពេញ៖ នៅល្ងាចថ្ងៃ អាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២០៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះ សំណាល និងពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានជាតិលើកទី២ ដែលមានអ្នកចូលរួមប្រមាណ ៣,៤០០នាក់ ក្នុងនោះមានមន្រ្តី និងអ្នកនាំពាក្យក្រសួងព័ត៌មានជាច្រើនរូបចូលរួមផងដែរ នៅមជ្ឈមណ្ឌលសន្និបាតនិងពិពរណ៌កោះពេជ្រ។
ជំនួបប្រចាំឆ្នាំនេះ គឺនឹងផ្តល់ឱកាសដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្វែងយល់អំពីសុខទុក្ខផ្ទាល់របស់បងប្អូនអ្នកសារព័ត៌មាននិងបានផ្តល់នូវអនុសាសន៍ល្អៗដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានអោយបានល្អត្រឹមត្រូវតាមក្រមសីលធម៍ច្បាស់លាស់ដើម្បីបំរើសសង្គមជាតិឲ្យកាន់តែរីកចម្រើន។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) នៅម៉ោង៧:០០ នាទីល្ងាចពីមជ្ឍមណ្ឌលកោះពេជ្រ៕