ព័ត៌មានទាន់ហេតុការណ៍៖

SCG(អេសស៊ីជី)ប្រកាសលទ្ធផលប្រតិបត្តិការឆ្នាំ២០១៧

ចែករំលែក៖

បាងកក៖ ក្នុងឆ្នាំ២០១៧ក្រុមហ៊ុនSCG (អេសស៊ីជី) ទទួលបានលទ្ធផលប្រតិបត្តិការគួរជាទីពេញចិត្ត។ពេញចិត្តក៏ដោយសារតែយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដែលចេះសម្របខ្លួនបានភ្លាមៗនៅចំពោះមុខបម្រែបម្រួលក្នុងទីផ្សារនិងតម្រូវការរបស់អតិថិជនស្របពេលដែលក្រុមហ៊ុនក៏ត្រៀមរៀបចំពង្រីកអាជីវកម្មសេវាកម្មរបស់ខ្លួនផងដែរ។

ថ្វីដ្បិតមានបញ្ហាប្រឈមមួយចំនួនដូចជាការចំណាយលើវត្ថុធាតុដើមនិងថាមពលតម្លៃប្រាក់បាតឡើងថ្លៃនិងការប្រកួតប្រជែងនៅក្នុងតំបន់ដែលនឹងកើតមាននៅឆ្នាំ២០១៨នេះក្តីក្រុមហ៊ុននៅតែផ្ដោតលើយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនថ្មីផ្នែកឌីជីថលនិងការជួយបំពាក់បំប៉នដល់និយោជិតឲ្យមានសមត្ថភាពសម្របសម្រួលខ្លួនទៅតាមបម្រែបម្រួលទីផ្សារក៏ដូចជាការពង្រីកអាជីវកម្មសេវាកម្មនិងភស្តុភាររបស់ខ្លួនដែលយុទ្ធសាស្ត្រនេះនឹងជួយឲ្យSCG នៅតែមានសមត្ថភាពប្រកួតប្រជែង។ទន្ទឹមនឹងនេះការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ានបានរីកចម្រើនស្របទៅតាមផែនការ។

លោកRoongroteRangsiyopashប្រធាននិងនាយកប្រតិបត្តិរបស់ក្រុមហ៊ុនSCG បានបង្ហាញលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនមុនសវនកម្មសម្រាប់ឆ្នាំសារពើពន្ធ២០១៧ដោយក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួចបានកើនឡើង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ដោយមានទំហំទឹកប្រាក់៥៣.៦៨១ពាន់លានរៀល (១៣.២៨៦លានដុល្លារសហរដ្ឋអាមេរិក) ដែលបានកើនឡើងដោយសារតែតម្លៃនៃវត្ថុធាតុគីមីបានកើនខ្ពស់។

ចំណែកឯប្រាក់ចំណេញក្នុងរយៈកាលមួយឆ្នាំនេះគឺមានចំនួន៦.៥៥៣ពាន់លានរៀល (១.៦២២លានដុល្លារសហរដ្ឋអាមេរិក) ដោយបានការធ្លាក់ចុះ២% បើធៀបនឹងឆ្នាំ២០១៦ដែលការធ្លាក់ចុះនេះគឺដោយសារតែមានការប្រកួតប្រជែងខ្លាំងសម្រាប់អាជីវកម្មស៊ីម៉ង់ត៍និងបរិក្ខារសំណង់។នៅក្នុងត្រីមាសទី៤ឆ្នាំ២០១៧ប្រាក់ចំណូលពីការលក់បានកើនឡើង១៤% បើធៀបនឹងរយៈកាលដូចគ្នាកាលពីឆ្នាំ២០១៦ដោយមានទំហំទឹកប្រាក់១៣.៨២៩ពាន់លានរៀល (៣.៤៤២លានដុល្លារសហរដ្ឋអាមេរិក) ដែលកំណើននេះគឺដោយសារតែតម្លៃផលិតផលគីមីបានកើនខ្ពស់។ប្រាក់ចំណូលនៅត្រីមាសទី៤បានកើនឡើងបន្តិចគឺ១% បើធៀបនឹងត្រីមាសទី៣។

ចំណែកឯប្រាក់ចំណេញនៅក្នុងត្រីមាសទី៤ឆ្នាំ២០១៧នោះគឺមានចំនួន១.៥៣៣ពាន់លានរៀល (៣៨១លានដុល្លារសហរដ្ឋអាមេរិក) គឺបានកើនឡើង១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦និងបានកើនឡើង៦% បើធៀបនឹងត្រីមាសទី៣។ នៅក្នុងទីផ្សារកម្ពុជាប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុនSCG នៅត្រីមាសទី៤នៃឆ្នាំ២០១៧មានទំហំទឹកប្រាក់៣៦៥ពាន់លានរៀល (៩១លានដុល្លារសហរដ្ឋអាមេរិក) ដែលរាប់បញ្ចូលទាំងការលក់ផលិតផលចេញពីប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាផងនិងការនាំចូលពីប្រតិបត្តិការនៅក្នុងប្រទេសថៃផង។ នេះជាការកើនឡើង២៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ជាពិសេសកំណើននេះគឺដោយសារតែប្រតិបត្តិការរបស់រោងចក្រស៊ីម៉ង់ត៍នៅក្នុងខេត្តកំពត។

ប្រាក់ចំណូលពីការលក់នៅក្នុងឆ្នាំ២០១៧គឺមានទំហំទឹកប្រាក់១.៣៩២ពាន់លានរៀល (៣៤៤លានដុល្លារសហរដ្ឋអាមេរិក)។ ទីផ្សារប្រចាំប្រទេសកម្ពុជាបានបង្ហាញនូវការលូតលាស់ជាលំដាប់បើធៀបទៅនឹងឆ្នាំមុនដោយសារតែគម្រោងសំណង់លំនៅដ្ឋាននិងសំណង់អាជីវកម្មមានការកើនឡើងខណៈដែលមានការពង្រីកក្រុងនានាដូចជារាជធានីភ្នំពេញនិងក្រុងសៀមរាបជាដើម។

នៅចំពោះមុខការប្រកួតប្រជែងខ្លាំងក្លាក្នុងអាជីវកម្មសម្ភារសំណង់ក្រុមហ៊ុនSCG បានបន្តអភិវឌ្ឍផលិតផលនិងសេវាបន្ថែមលើតម្លៃខ្ពស់ដើម្បីទទួលបាននូវសមត្ថភាពប្រកួតប្រជែងកាន់តែប្រសើរជាងមុន៕ វឌ្ឍនា


ចែករំលែក៖