ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរកម្ពុជាបណ្តេញបុរសជនជាតិអាមេរិកម្នាក់ ឲ្យចេញពីកម្ពុជា ពាក់ពន្ធ័នឹងករណីបំពានផ្លូវភេទលើកុមារ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិអាមេរិចកម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បណ្តេញ ឲ្យចេញពីកម្ពុជា ឆ្ពោះទៅប្រទេសដើមរបស់ខ្លួនវិញ នៅថ្ងៃពុធ៨កើតខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបុរសនេះបានប្រព្រឹត្តអំពើអនាចារបំពានផ្លូវភេទលើកុមារកម្ពុជា ។

បុរសជនជាតិអាមេរិកខាងលើនេះមានឈ្មោះ LOVEJOY SAMUEL DOUGLAS កើតថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៨៦ កាន់លិខិតឆ្លងដែនលេខ 548552504 ដែលសមត្ថកិច្ច ឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ នៅខេត្តកំពត។

បុរសនេះបានប្រព្រឹត្តបទល្មើស បំពានផ្លូវភេទលើកុមារ ហើយត្រូវកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ជាស្ថាពរ តាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ៣៣០ ប្រ.ក ចុះថ្ងៃច័ន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដោយបណ្តេញពីភ្នំពេញនៃប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសដើមវិញតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយមានតំណាង Regional Security Office (RSO) ប្រចាំស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញមកទទួលយក ៕ សហការី


ចែករំលែក៖