ព័ត៌មានទាន់ហេតុការណ៍៖

សារទាំងស្រុងពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ 

ចែករំលែក៖

បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃគឺឆ្អែតធុញទ្រាន់នឹងសង្រ្គាម មិនចង់ឮ មិនចង់ រំឮកដល់ឡើយ។ នៅគ្រប់ទីកន្លែង គឺប្រជាពលរដ្ឋសប្បាយរីករាយក្នុងការរស់នៅជួបជុំក្រុមគ្រួសារ មានឱកាសគ្រប់យ់ាងក្នុងការប្រកបមុខរបរ និងការងារតូចធំតាមចំណង់ចំណូលចិត្ត និងធ្វើដំណើរទេសចរណ៍កំសាន្តជិតឆ្ងាយដោយគ្មានការភ័យខ្លាច។

បងប្អូនគ្មានត្រូវការសាកល្បងផ្លាស់ប្តូរអ្វីទៀតទេ ព្រោះពេលនេះបងប្អូនបានរស់នៅសុខស្រួលហើយ។ ទន្ទឹមនឹងនេះ បងប្អូនជនរួមជាតិក៏បានដឹងច្បាស់ហើយថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាពពិតក្នុងការថែរក្សាការពារសន្តិភាព នឹងផ្តល់ឱកាសពិតប្រាកដដល់ពលរដ្ឋ។

អរគុណបងប្អូនជនរួមជាតិ និងសមាជិកសមាជិការដែលតែងតែគាំទ្រ និងបោះឆ្នោតអោយគណបក្សប្រជាជន។ សូមជូនពរបងប្អូនជួបប្រទះតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខាន ជាពិសេសទទួលបានលាភសំណាងនិងហេងៗក្នុងថ្ងៃចូលឆ្នាំចិនខាងមុខនេះ៕


ចែករំលែក៖