ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅដាក់បញ្ជាដល់កងកម្លាំង និងមន្ត្រីជាប់ពាក់ព័ន្ធត្រៀមចុះអនុវត្តន៍រុះរើ ទុបស្កាត់សំណង់រំលោភផ្ទៃបឹងតាមោក និងបឹងសំរោង

ចែករំលែក៖

ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌព្រែកព្នៅ លោកសុខ សម្បត្តិអភិបាលនៃគណៈអភិបាលខណ្ឌបានចេញបញ្ជាដល់មន្ត្រីជាប់ពាក់ព័ន្ធ កងកម្លាំងអាវុធហត្ថ កាលពីថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាខណ្ឌព្រែកព្នៅថា អាជ្ញាធរខណ្ឌចាត់វិធានការក្តៅហើយ និងបោសសំអាត ចំពោះសំណង់ខុសច្បាប់ដែលទន្ទ្រានយកផ្ទៃបឹង តាមោក(បឹងកប់ស្រូវ)ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកព្នៅ និងសង្កាត់សំរោងដោយមិនបន្តឲ្យប្រជាពលរដ្ឋណាដែលមកទន្ទ្រានចាប់យកផ្ទៃបឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតឡើយ។

លោកសុខ សម្បត្តិអភិបាលខណ្ឌព្រែកព្នៅ បានបន្តថា យោងតាមតាមរបាយការណ៍ និងសេចក្តីណែនាំពីឯកឧត្តមគណៈអភិបាលសាលារាជធានីភ្នំពេញ នាពេលកន្លងមកអាជ្ញាធរខណ្ឌបានចុះយុទ្ធនាការចុះបង្ក្រាប ទុបស្កាត់ ដកហូត កម្លាំងចម្រុះរបស់ខណ្ឌបានចុះផ្ទាល់រុះរើផ្ទះដែលប្រជាពលរដ្ឋបានទន្ទ្រានកាន់កាប់លើដីរដ្ឋមួយចំនួន តែនៅសល់ផ្ទះមួយចំនួនដែលម្ចាស់មិនទាន់បានរុះរើដោយខ្លួនឯងនៅឡើយ និងម្ចាស់មួយចំនួនសុំរុះរើដោយខ្លួនឯង។

កន្លងមកអាជ្ញាធរខណ្ឌបានដឹកនាំកម្លាំងចុះរុះរើចំនួន២លើកកាលពីដើមខែមករាឆ្នាំ២០១៨កន្លងមកនេះ ហើយក៏បានកំណត់ពេលច្បាស់លាស់ដើម្បីឲ្យពួកគាត់រុះរើជាបន្ទាន់ផងដែរ ប៉ុន្ែផ្ទុយទៅវិញរហូតមកដល់ពេលនេះគឺថា ម្ចាស់ផ្ទះមួយចំនួនពួកគាត់នៅមិនទាន់បានរុះរើនៅឡើយ ។

លោកអភិបាលខណ្ឌព្រែកព្នៅ បានធ្វើសេចក្តីណែនាំដល់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីផ្នែកពក់ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈក្នុងការចុះរុះរើសំណង់នៅសេសសល់ឲ្យអស់ដោយមិនបន្តទុកឲ្យពួកគាត់នៅកាន់កាប់លើដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនអៀតឡើយគឺយ៉ាងយូរសប្តាហ៍ក្រោយខាងសាលាខណ្ឌចាត់វិធានការក្តៅហើយ។

លោកសុខ សម្បត្តិបន្តថា ចំពោះសំណង់ថ្មីដែលមិនមានរបៀបរៀបរយ និងស៊ងចិញ្ចឹមត្រីនៅតាមព្រែកតំបន់ឡុងឈិន ដែលជាកន្លែងសម្រាប់ទុកបង្ហូរទឹកចេញពីបឹងតាមោកចុះទៅទន្លេសាបនោះក៏តម្រូវឲ្យធ្វើកររុះរើផងដែរ ខាងអាជ្ញាធរខណ្ឌបានទុកពេលឲ្យរយៈពេលេខែសម្រាប់ការរុះរើ ដោយហេតុស៊ងចិញ្ចឹមត្រីនេះវាបង្ក និងធ្វើឲ្យប៉ះពាល់ដល់ការស្ទះទឹក និងធ្វើឲ្យខូចបរិស្ថានតំបន់នេះផងដែរ និងត្រូវរៀបចំឲ្យមានសោភ័ណភាព និងចាប់អារម្មណ៍ពីមហាជន មុនឈានដល់ការដាក់សម្ពោធស្ពានព្រែកព្នៅថ្មី(ស្ពានឡុងឈិន)ផងដែរនាពេលខងមុខ។

នៅព្រឹកថ្ងៃនោះផងដែរលោកសុខ សម្បត្តិរួមមន្ត្រីសាលាខណ្ឌ និងមានការចូលរួមពីមន្រ្តីរដ្ឋករទឹកស្វយ័តរាជធានីបានចុះត្រួតពិនិត្យទឹកស្អាតនៅតំបន់ផ្សារព្រែកព្នៅ ឋែលពេលកន្លងមកមានព៌តមានពីប្រជាពលរដ្ឋថា ទឹកស្អាតដែលប្រជាពលរដ្ឋប្រើប្រាសកន្លងមក និងមានការគ្រប់គ្រងដោយក្រុមហ៊ុនទឹកស្អាត ព្រៃគុហ៍ខនស្ត្រាកសិននោះ មិនមានគុណភាពល្អ ហើយតម្រូវការប្រើប្រាស់មិនបានគ្រប់គ្រាន់ដោយបង្កការលំបាក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋច្រើនឆ្នាំកន្លងមក៕ ព្រែកជ័យ


ចែករំលែក៖