ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺផ្តាសាយបក្សីក្នុងស្រុកកែវសីមាកំពុងស្ថិតក្នុងការតាមដានពីមន្រ្តីបសុពេទ្យ និងសុខាភិបាលខេត្តអំពីស្ថានភាព នៃការវិវត្តន៍របស់វា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ជំងឺផ្តាសាយបក្សីលើសត្វមាន់ ក្នុងភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មិនទាន់មានការវិវឌ្ឍន៍ធ្ងន់ធ្ងរនោះទេ ហើយមន្ត្រីបសុព្យាបាល នៃមន្ទីរកសិកម្មព្រមទាំងមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី កំពុងបន្តការតាមដាន លើករណីនេះជាងមួយសប្តាហ៍មកហើយ។

អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយសាខាកាកបាទក្រមខេត្ត ក៏បានអញ្ជើញចុះសួរសុខទុក្ខអ្នកភូមិរងគ្រោះដោយជំងឺផ្តាសាយបក្សី និងបាននាំយកនូវអំណោយជាគ្រឿងបរិភោគមួយចំនួនចែកដល់ប្រជាលរដ្ឋប្រមាណជាង២០គ្រួសារផងដែរ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨​ ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌល គិរីបានថ្លែងថាដើម្បីឲ្យជំងឺផ្តាសាយបក្សីបាត់ទៅពីភូមិស្រុកយើងបងប្អូ នទាំងអស់ គ្នាត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញលើការផ្តល់ព័ត៌មានទាក់ទងនឹងអការជំងឺ ដែលសត្វចិញ្ចឹមបូករួមជាមួយការមិនប៉ះពាល់ដោយផ្ទាល់ និងហូបសត្វ ដែលកំពុងឈឺឬងាប់ដោយសារតែមានជំងឹនេះ។

លោកបន្តថាក្នុងខេត្តមណ្ឌលគិរីកន្លងមកពុំ ដែលមានជំងឺបែបនេះទេដូច្នេះទាំងប្រជាពលរដ្ឋទាំងមន្ត្រីជំនាញសូមបង្កើនការយកចិត្តទុកដាក់កំចាត់ជំងឺនេះឲ្យបាត់បង់ពី ស្រុកភូមិយើងឲ្យបាន។

ជំងឺផ្តាសាយបក្សីត្រូវបានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ ខេត្តមណ្ឌលគិរីរកឃើញ លើសត្វ មាន់ចិញ្ចឹមក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាកាលពី ថ្ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

​ករណីនេះមិនទាន់មានមនុស្សណាម្នាក់បានឆ្លងជំងឺពីសត្វមាន់នោះឡើយ ក្នុងពេល ដែលក្រសួងកសិកម្មបានចាត់ទុកភូមិមួយនេះជាភូមិផ្ទុះជំងឺផ្តាសាយបក្សី និងបានចាត់បញ្ជួនក្រុមអ្នកជំនាញ ចុះបាញ់ថ្នាំ កំចាត់មេរោគ ដើម្បីទប់ស្កាត់ ព្រមទាំងអប់រំប្រជាពលរដ្ឋក្នុងតំបន់នោះឲ្យបានយល់ដឹងផងដែរអំពី អការជំងឺ និងវិធានការទប់ស្កាត់ថែមទៀតរ។

ជំងឺផ្តាសាយបក្សី ដែលកំពុងស្ថិតក្នុងការតាមដានពីមន្ត្រីជំនាញនេះ នាយកដ្ឋានបសុព្យាបាលនៃក្រសួងកសិកម្ម បានស្នើរឲ្យមន្ត្រីពាក់ព័ន្ធប្រចាំការនៅច្រកទ្វារទ្វេភាគីឡ៉ាប៉ាខេ សូមផ្អាក ក្រុមអាជីវករ បញ្ឍប់ការនាំចូលប្រភេទសាច់សត្វពីប្រទេសវៀតណាមបន្តទៀត។ ឲ្យក្រុមអ្នកជំនាញចាត់វិធានការទប់ស្កាត់ និងកំចាត់ជំងឺរយៈពេល១ខែគិតចាប់ពីថ្ងៃទី២៩មករាមកនោះ។

ក្រុមអ្នកជំនាញបានរំលឹកថា អការជំងឺផ្តាសាយបក្សី ដែលកើតមានលើសត្វមាន់នោះ មានដូចជាសំកុក គ្រវីក្បាល ធ្លាក់ស្លាប ទន់ជើង ជាដើម។

ក្រុមអ្នកជំនាញបានបញ្ជាក់ថាកម្ពុជាបានទទួលរងគ្រោះដោយជំងឺនេះក្នុងកំឡុងឆ្នាំ២០០៤៕ ជីវន្ត


ចែករំលែក៖