ព័ត៌មានទាន់ហេតុការណ៍៖

Smart Axiata ប្រកាសភាពជាដៃគូជាមួយ Uber

ចែករំលែក៖

ភ្នំពេញ៖ អតិថិជនរបស់ Smart ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍ និងការផ្តល់ជូនពិសេសៗ ដូចជា ការជិះរថយន្ដតាក់ស៊ីរបស់ដៃគូបើកបរក្រុមហ៊ុន Uber ដោយឥតគិតថ្លៃ ក៏ដូចជាទទួលបានការបញ្ចុះតម្លៃផងដែរ។

ទន្ទឹមនឹងនេះ ដៃគូបើកបររបស់ Uber ដែលភ្ជាប់គម្រោង Power Plus 8 Uber នឹងអាចប្រើប្រាស់សេវាអ៊ីនធើណេតដោយឥតគិតថ្លៃនៅលើកម្មវិធីទូរស័ព្ទ Uber Driver។ ចំណែកឯអ្នកប្រើប្រាស់ Uber ដែលភ្ជាប់គម្រោង Stream On របស់ Smart ក៏អាចប្រើប្រាស់អ៊ីនធើណេតដោយឥតគិតថ្លៃផងដែរ នៅពេលប្រើប្រាស់កម្មវិធី Uber។ ក្រុមហ៊ុន Smart និង ក្រុមហ៊ុន Uber ក៏កំពុងសម្លឹងមើលលើកិច្ចសហការបន្ថែមជាមួយគ្នា ដូចជាយុទ្ធនាការផ្សព្វផ្សាយទីផ្សាររួមគ្នា និងភាពជាដៃគូលើផ្នែកផ្សេងទៀត។ ចាប់តាំងពីបានបើកដំណើរការនៅកម្ពុជាកាលពីខែកញ្ញាមក ក្រុមហ៊ុន Uber ដែលជាក្រុមហ៊ុនផ្ដល់សេវាចែករំលែកយានជំនិះលំដាប់ពិភពលោក ត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជាភ្ញៀវអន្តរជាតិមកពីបណ្ដាប្រទេសនានាជាង៧០ ស្របពេលដែលក្រុមហ៊ុនបន្តមើលឃើញពីការកើនឡើងនៃបណ្ដាញដៃគូបើកបររបស់ខ្លួន ដែលផ្ដល់សេវាដឹកជញ្ជូនបានល្អឥតខ្ចោះសម្រាប់មនុស្សគ្រប់គ្នា ដោយគ្រាន់តែចុចលើកម្មវិធីទូរស័ព្ទប៉ុណ្ណោះ៕ វឌ្ឍនា


ចែករំលែក៖