ព័ត៌មានទាន់ហេតុការណ៍៖

សុខ សោម៉ាវត្តី ផ្អែមល្ហែមខ្លាំងជាមួយខ្សែការពារក្លឹបបឹងកេត លី  វ៉ាហេទ 

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជាច្រើនខែមកហើយ ដែល តារាសម្តែងស្រីក្រម៉ិចក្រម៉ើម សុខ សោម៉ាវត្តី បានបង្ហាញភាពស្និទស្នាលខ្លាំងជាមួយកីឡាករខ្សែការពារបឹងកេត លី  វ៉ាហេទ  បន្ទាប់ពីនាងបែកស្នេហ៍លោកពេជ្រ កូនប្រុសលោកទូចណារ៉ុតមក ។  ចំណងស្នេហ៍នេះកាន់តែផ្អែមល្ហែមខ្លាំងរហូតម្ខាងៗពោលពាក្យខ្វះគ្នាលែងបាននោះ ។  
កន្លងមកតារាសម្តែង  និងកីឡាករខាងលើមិន ដែលនិយាយដោយផ្ទាល់រឿងស្នេហាដោយបើកចំហរក្តីក៏ជាញឹកញាប់ សុខ សោម៉ាវត្តី   និងលី  វ៉ាហេទ បានបង្ហាញភាពផ្អែមល្ហែមខ្លាំងទាំងការបណ្តើរគ្នា  និងបង្ហាញភាពស្និទ្ធស្នាលលើសពីមិត្តភក្តិបង្អូតគេឯងតាមបណ្តាញសង្គមហ្វេសប៊ុក ។  ក្រៅពីបង្ហោះរូបភាពកៀកកោយនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់មុននេះបន្តិចលោកលី វ៉ាហេទ បានបង្ហោះសារបញ្ជាក់ពីអារម្មណ៍ស្នេហ៍របស់ខ្លួនចំពោះអ្នកនាង សុខ សោម៉ាវត្តី  ដែលធ្វើឲ្យអ្នក ដែលនិយមលេងហ្វេប៊ុកជាច្រើនមានការភ្ញាក់ផ្អើល ។ លោក វ៉ាហេទ បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយវត្តីរួមទាំងសំណេរថា «មិនមែនជាអ្វីនឹងគ្នាតែជាមនុស្សម្នាក់ ដែលមិនអាចខ្វះបាន»  ដែលមានអត្ថន័យជ្រាលជ្រៅធ្វើឲ្យអ្នកគាំទ្រពួកគេរំភើបចិត្ត និងគាំទ្រចំពោះសេចក្ដីស្នេហារបស់អ្នកទាំងពីរ ។
ជាមួយគ្នានេះ សុខ សោម៉ាវត្តីវិញបានបង្ហោះសារស្នេហាបើកចំហនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយបានភ្ជាប់រូបភាពកៀកកោយជាមួយបុរសកំពូលស្នេហ៍លោកលី វ៉ាហេទ  ។ អ្នកនាងបង្ហោះសំណេរថា«គាត់ (លី វ៉ាហេទ ) តែងតែអនុញ្ញាតឲ្យខ្ញុំធ្វើរឿងគ្រប់យ៉ាង ដែលខ្ញុំចង់ធ្វើលើកលែងតែរឿងមួយគត់ ដែលគាត់មិនព្រមឲ្យខ្ញុំធ្វើគឺមិនឲ្យខ្ញុំយំជាដាច់ខាត» ។ អ្នកនាងក៏បានបញ្ជាក់បន្ថែមដែរថាបើទោះបីស្ថិតនៅឆ្ងាយពីគ្នាយ៉ាងណាក៏លោកលី វ៉ាហេទ តែងតែបង្ហាញពីក្ដីបារម្ភ និងការយកចិត្តទុកដាក់ចំពោះអ្នកនាងពីចំងាយដោយមិនឲ្យអ្នកនាងខ្វះភាពកក់ក្ដៅនោះឡើយ ។ គេដឹងដែរថា គូស្នេហ៍មួយគូនេះបានដឹងលឺដោយចាស់ទុំទាំងសងខាងរួចអស់ហើយ ហើយក៏មិនជំទាស់ដែរប្រសិនបើពួកគេរៀបការនឹងគ្នានោះ ។  មហាជនក៏កោតសរសើរស្នេហាពួកគេជាស្នេហាផ្អែមល្ហែម និងមិនបានគិតពីអតីតកាលរបស់គ្នាទៅវិញទៅមក ពិសេសសុខ សោម៉ាវត្តី ដែលមានកូនស្រីម្នាក់រួចហើយនោះ ។
គេចាំបានថា សុខ សោម៉ាវត្តី ធ្លាប់បានរៀបមង្គលការជាមួយលោកទូចដាណារ៉ាហៅពេជ្រកូនប្រុសរបស់លោកទូចណារ៉ុថអតីតស្នងការរាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១២ និងទទួលបានចំណងដៃកូនស្រីម្នាក់ ។ ក្រោយបែកស្នេហ៍ចាស់ភ្លាម  និងបានបង្ហាញភាពស្និទ្ធស្នាលជាមួយលោកលី វ៉ាហេទ ពិសេសក្រោយពេលពួកគេបានសម្តែងរួមគ្នាក្នុងភាពយន្តមួយកាលពីឆ្នាំមុន៕ វឌ្ឍនា

ចែករំលែក៖