ខេត្តព្រះសីហនុ៖ ជនជាតិចិនផឹកសុីបង្កការអុកឡុក ប្រើប្រាស់កាំបិតចុងស្រួចដេញកាប់ចាក់ ប៉ុនប៉ងមនុស្សឃាតលើជនជាតិកម្ពុជា ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ២ សង្កាត់លេខ៣ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឡោមព័ទ្ធ និងឃាត់ខ្លះបានចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ដែលបង្កហេតុនៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅហាងសេវែនស្កាយស្ថិតក្នុងសង្កាត់លេខ២ ។
ក្រោយពីពួកគេបានបង្កហេតុកន្លែងទីតាំងខាងលើរួចមកបាននាំគ្នារត់គេចខ្លួនទៅសម្ងំលាក់ខ្លួននៅចំណុចផ្ទះជួលដែលមានទីតាំងស្ថិតនៅចំណុច ( C.T) ក្នុងភូមិ២ សង្កាត់លេខ៣ ស្រប ពេលនោះ សមត្ថកិច្ចខាងលើបានឡោមព័ទ្ធ និងឃាត់ខួនបានជនជាតិចិនបង្កហេតុបានចំនួន៣នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសាកសួរ និងកសាងសំណុំរឿងទៅតាមច្បាប់ ៕ ឆ្លាម សមុទ្រ