ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនកូនប្រុសឈ្មួញឈើដ៏ធំប្រចាំស្រុកភ្នំស្រួចតាមដីកាតុលាការ 

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្ត្រីយោធាមួរូបដែលជាកូនប្រុសរបស់ឈ្មួញឈើដ៏ធំប្រចាំស្រុកភ្នំស្រួចត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនតាមដីកាតុលាការពីបទប្រើប្រាស់ស្លាកលេខយោធាក្លែងក្លាយ។ជនសង្ស័យត្រូវបានាាំខ្លួនទៅកាន់ទីបញ្ជាការកងរាជាអាវុអហត្ថលើផ្ទៃប្រទេសដើម្បីប្រគល់អោយស្ថាប័នអយ្យការចាត់ការបន្ត។

ការឃាត់ខ្លួននេះធ្វើឡើងកាលពី​ព្រឹកថ្ងៃច័ន្ទ ៥កើត​ ខែផល្គុន ឆ្នាំរកា ព.ស ២៥៦១ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភះ​ ឆ្នាំ២០១៨ នៅចំណុចភូមិផ្សារត្រពាំងក្រឡឹង​ ឃុំគីរីវន្ត័ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួននេះធ្វើឡើងដោយកំលាំង​ការិយាល័យពត៏មាន​ និង​សន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ព្រមទាាំាំងងមានការសម្របសម្រួល ពីលោក កែវសុធា ព្រះរាជអាជ្ញាអម សាលាដំបូង​ខេត្តកំពង់ស្ពឺ ។

ប្រភពពីមន្ត្រីអាវុធហត្ថបានបង្ហើបថាជនសង្ស័យ០១នាក់ ឈ្មោះ យឹមសុកាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខងារយោធា នៅអង្គភាពបញ្ជាការដ្ឋានកងរថក្រោះមានឋានន្តរសក្តិអនុសេនីយ៏ទោ និងមានទីលំនៅភូមិតាំងស្យាឃុំតាំងស្យាស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

ប្រភពបន្តថា”ការឃាត់់់់ខ្លួននេះធ្វើឡើងតាមដីកាបញ្ជាអោយចូលខ្លួន របស់លោក ងិន ពេជព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ “។

ប្រភពបានបន្តទៀតថាជនសង្ស័យជាប់ចោទពីបទប្រើប្រាស់រថយន្តពណ៏ត្រេអ៉ីនឹងក្លែងស្លាកលេខ​ កងយោធពលខេមរភូូូូមិិិិន្ទ។

ក្រោយឃាត់ខ្លួនកម្លាំងការិយាល័យសន្តិសុខលើផ្ទៃប្រទេស បាននាំខ្លួនជនសង្ស័យរូបនេះទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមរំលឹកផងដែរថាជនសង្ស័យរូបនេះបានប្រើមធ្យោបាយ និងក្លែងស្លាកលេខកងទព័ ដឹកជញ្ជូនឈើខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តយស កិត្យានុភាព សេចក្តីថ្លៃថ្នូររបស់អង្គភាពកងយោធពលខេមរភូមិន្ទ។ ជនសង្ស័យត្រូវបានស្ថាប័នអយ្យកោះអញ្ជើញឲ្យចូលខ្លួនចំនួនពីរលើកនៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស បុគ្គលរូបនេះ មិនព្រមចូលខ្លួនមកបំភ្លឺករណីនេះ ។

គួរបញ្ជាក់ថាជនសង្ស័យរូបនេះកន្លងមកត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្ទាក់ឃាត់រថយន្តព្រមទាំងអ្នកបើកបរនិងព្រូ០២នាក់ដែលដឹកឈើរបស់គេបម្រុងទៅលក់នៅវៀតណាមបាន០១គ្រឿងនៅខណ្ធព្រែកព្នៅម្តងហើយ។កាលណោះឱពុករបស់ជនសង្ស័យរូបនេះដែលជាឈ្មួញឈើដ៏ធំប្រចាំស្រុកភ្នំស្រួចហើយក៏ជាមន្ត្រីយោធាផងដែរនោះបានរត់ការខ្វែងខ្វាត់ដើម្បីអោយកូនរបស់ខ្លួនបាននៅក្រៅឃុំទំនងជាអាងខ្នងឱពុកហើយទើបបានជាតុលាការកោះហៅអោយចូលខ្លួននជនសង្ស័យរូបនេះគេចវេសមិនចូលខ្លួនបំភ្លឺរហូតដល់តុលាការចេញដីការបញ្ជាអោយចូលខ្លួនហើយត្រូវបានកងរាជអាវុធហត្ថតាមចាប់ខ្លួនបែបនេះ។ដោយឡែកឱពុករបស់ជនសង្ស័យរូបនេះវិញក៏មានសកម្មភាពដឹកជញ្ជូនឈើដូចកូនប្រុសខ្លួនដែរតែមិនសូវមានសមត្ថកិចជំនាញណាមួយបង្ក្រាបបានម្តងឡើយទំនងជាអស់លោកសមត្ថកិច្ចទាំងនោះខ្លាចអំណាចទាហានរបស់ឱពុកជនសង្ស័យរូបនេះហើយមើលទៅទើបបានជាមិនដែលហ៑ានប៉ះជាពិសេសមេព្រៃខាងអធិការតែម្តង។

មហាជនរង់ចាំមើលថាតើឱពុករបស់ជនសង្ស័យរូបនេះដែលជាឈ្មួញឈើដែលកន្លងមកតែងតែប្រើអំណាចទាហានដឹកឈើទាំងឡានៗទៅលក់នៅប្រទេសវៀតណាមតាមត្បូងឃ្មុំនិងខេត្តតាកែវដូចកូនប្រុសខ្លួនដែរនោះនឹងប្រើវិធីបែបណាដើម្បីជួយអោយរួចផុតពីការចោទប្រកាន់ហើយដោះកូនប្រុសរបស់ខ្លួនអោយមានសឹរីភាពឡើងវិញដោយវិធីណា? ៕ សេនាស័ក្តិ

 

 


ចែករំលែក៖