ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាអោយឲ្យក្រសួងការងារចុះអនុវត្តតាមដានអោយបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាភ្លាមៗចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល

ចែករំលែក៖

នៅថ្ងៃទី ២១ កុម្ភះ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាអោយឲ្យក្រសួងការងារចុះអនុវត្តតាមដានអោយបានដិតដល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាភ្លាមៗចំពោះកម្មករ នៅពេលដែលម្ចាស់រោងចក្ររត់ចោល។ គឺត្រូវរៀបចំដោះស្រាយជាបន្ទាន់ក្នុងការផ្តល់នូវប្រាក់ឈ្នួលដល់កម្មករកម្មការិនីដែលបានធ្វើការនៅក្នុងរោងចក្រ ក្នុងពេលដែលថៅកែរោងចក្របានរត់ចោល។ ហើយបន្ទាប់មកគឺត្រូវបន្តដោះស្រាយបញ្ហានានាជាមួយម្ចាស់រោងចក្រដោយផ្ទាល់។ ទន្ទឹមនឹងនោះដែរ គឺត្រូវជួយរកការងារធ្វើដល់បងប្អូនកូនក្មួយកម្មករកម្មការនីអោយបានឆាប់បំផុត៕

ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ


ចែករំលែក៖