ខេត្តមណ្ឌលគិរី៖ លោក ប៉ែន សារឿន នាយប៉ុស្តិ៍នគរបាលស្រែព្រះ ត្រូវបានប្រជាពលរដ្ឋមួយគ្រួសារ ចោទប្រកានថា បានកំពុងតែឃុបឃិតគ្នាជាមួយនឹងបក្ខពួក ចូលរំលោភកាន់កាប់យកដីរបស់ពួកគាត់មានទំហំ១០ហិកតា ដែលគាត់បានកាន់កាប់រយៈពេលជាង៣ឆ្នាំមកហើយនោះ បន្ទាប់ពីពួកគាត់បានទិញពីឈ្មោះគ្រីយ៉ា ស្ថិតនៅចំណុចពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
បច្ចប្បន្នពួកគាត់កំពុងស្រែកអំពាវនាវស្នើដល់អាជ្ញាធរស្រុក ខេត្តមេត្តាជួយមានវិធានការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់កំពុងកាន់កាប់ស្រាប់ តែលេចមុខលោកនាយប៉ុស្តិ៍ស្រែព្រះ និងបក្ខពួកឃុបឃិតគ្នាយកដីចំការបស់ពួកគាត់នេះផង។
លោក ម៉ាង ម៉ាត់លី ដែលគាត់អះអាងថាជាម្ចាស់ដី ដែលកំពុងមានទំនាស់ខាងលើនោះបានរៀបរាបឲ្យដឹងថា កាលពីឆ្នាំ២០១៥ រូបគាត់បានទិញដីមួយកន្លែងខាងលើនោះ មានទំហំ១០ហិកតា ពីឈ្មោះ គ្រី យ៉ា ក្នុងតម្លៃ១ហិកតា១ ២០០ ០០០៛(មួយលានពីរសែនរៀល) ។
លោកបន្តថា កាលពីពេលទិញដីនោះភ្លាមៗ គាត់មិនទាន់បានដាំដំណាំអ្វីនោះទេ រហូតដល់២ឆ្នាំក្រោយ ទើបគាត់ក៏បានយកពួជដំឡូងមីទៅដាំ ពេលនោះក៏ស្រាប់តែឃើញមានគេដាំដំឡូងមីលើដីនោះ ដុះត្រឹមជង្គង់បាត់ទៅហើយ ។
រូបគាត់ ក៏បានទៅសួរឈ្មោះ គ្រី យ៉ា ជាម្ចាស់ដីដើម ដែលបានលក់ដីនោះមកឱ្យរូបគាត់ពេលនោះ ឈ្មោះគ្រីយ៉ានេះ ស្រាប់តែគេនិយាយថា «ខ្ញុំគ្រប់គ្រងមិនដល់កន្លែងដី ដែលគាត់(ម៉ាងម៉ត់លី) បានទិញនោះទេ ដីនោះគឺជាដីរបស់សហគមន៍ទៅវិញ» ។
លោក ម៉ាង លី បន្តថា តែជាក់ស្តែងកាលពីពេល ដែលគាត់ទិញ លក់ គឺគាត់បានទិញពី គ្រី យ៉ា នេះយ៉ាងពិតប្រាកដមែន ដោយមិនមានលិខិតស្នាមអ្វីទេ ព្រោះជាទម្លាប់របស់បងប្អូនខ្មែរ ឥស្លាមតែងជឿទុកចិត្តគ្នាទៅវិញទៅមក ទើបមិនបានធ្វើលិខិតទិញលក់លាយលក្ខ័ណ៍ជាអក្សរ។
លោកបន្តថា ឈ្មោះ គ្រីយ៉ា មិនត្រឹមតែមិនទទួលស្គាល់ពីការទិញលក់ដីទំហំ១០ហិកតានោះទេ ថែមទាំងឃុបឃិតគ្នាជាមួយលោក ប៉ែន សារឿន នាយប៉ុស្តិ៍នគរបាលស្រែព្រះរំលោភយកដីនោះវិញទៀតផង ខណៈ ដែលគាត់បានចំណាយប្រាក់អស់យ៉ាងច្រើន ឲ្យទៅលោក គ្រី យ៉ានោះ ។
មិនត្រឹមតែប៉ុណ្ណោះលោក ប៉ែន សារឿន ថែមទាំងបានបញ្ជាឲ្យកូនចៅរបស់ខ្លួនចុះទៅរារាំង មិនឲ្យគាត់(ម៉ាត់លី)អាចបង្ករបង្កើនផលបានទៀតផង។
ប្រជាពលរដ្ឋរស់នៅតំបន់ឃុំស្រែព្រះក៏បានឲ្យដឹងដែរថា ឈ្មោះគ្រី យ៉ា គឺជាឈ្មួញជួញដូរដីក្តៅដ៏ល្បីល្បាញម្នាក់ ដែលសកម្មបំផុតនិងពូកែទំនាក់ទំនងអែបអបអាជ្ញាធរ័ឬអ្នកមានបុណ្យសក្ត័ធំៗខ្លាំងណាស់ក្នុងការប្រកបរបររំលោភបំពារបំពារដីធ្លីពលរដ្ឋស្លូតត្រង់និងកាប់ឆ្ការរំលោភដីព្រីរបស់រដ្ឋយកធ្វើជាកម្មសិទ្ធខ្លួនតែមួយប៉ព្រិចភ្នែកនិងលក់បង្វែរបន្តឱ្យឈ្មួញផ្សេងៗទៀតហើយភាគច្រើនអ្នក ដែលបានទិញបន្តនោះតែងតែរងគ្រោះមិនខានដូចជាករណីខាងលើនោះជាដើម។
ប្រជាពលរដ្ឋរស់នៅក្បែរដំបន់នោះនិយាយតៗគ្នាថាអ្នកជំនួញដីក្តៅម្នាក់នោះឈ្មោះគ្រីយ៉ាតែងតែដើរចង្អុលបង្ហាញឱ្យកូនចៅចូលកាប់ដីព្រៃរបស់រដ្ឋជាពិសេសទៅទៀតនោះគឺដីព្រៃអភិរក្សជាច្រើនកន្លែងរួចលក់បន្តទៅឲ្យប្រជាពលរដ្ឋមិន ដែលបានគិតអំពីផល់ប៉ះពាល់ឬការរងគ្រោះរបស់ប្រជាពលរដ្ឋឡើយឱ្យតែខ្លួនទទួលបានផល់ចំផលចំណេញ។
ប្រជាពលរដ្ឋបន្តទៀតថាឈ្មោះគ្រីយ៉ានេះមានដីចំការ ដែលបានមកពីការកាប់រលោភដីព្រៃរបស់រដ្ឋរនៅចំណុចក្បែរៗភូមិពូគង់ស្ថិតនៅឃុំស្រែព្រះស្រុកកែវសីមាមានរហូតដល់រាប់រយហិកតាឯណ្ណោះ ហើយសព្វថ្ងៃឈ្មោះគ្រីយ៉ានោះបានលក់អស់់មួយចំនួនហើយ។
មួយចំនួនទៀតបានចែកទៅឲ្យបងប្អូនសាច់ញ្ញាត្តិខ្លួនកំពុងតែសំរុកចូលទៅកាន់កាប់រស់នៅទីនោះយ៉ាងពេញបន្ទុកតែម្តងទោះជាទីតាងនោះជាដីស្ថិតនៅក្នុងដែនជម្រកការពារសត្វព្រៃសីមាក៏ដោយ។
លោក ប៉ែន សារឿន នាយប៉ុស្តិ៍នគរបាលស្រែព្រះ ដែលទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថានបានឃុបឃិតរំលោភដីចំការខាងលើនោះបានឲ្យដឹងថា លោកមិន ដែលបានទៅពាក់ព័ន្ឋអ្វីជាមួយរឿងដីធ្លីជាមួយនិងឈ្មោះគ្រីយ៉ាស្អីនោះទេ។
ហើយចំពោះរឿងដីធ្លីរបស់ឈ្មោះ គ្រី យ៉ា និងឈ្មោះ ម៉ាត់លីនោះ គឺមានសំនុំរឿងនៅអធិការដ្ឋាននគរបាលស្រុកកែវសីមារួចជាស្រេចទៅហើយ។
ជុំវិញបញ្ហាការចោទប្រកាន់ថារូបលោកបានទៅកាងដីឬរំលោភដីធ្លីនោះ លោកនាយប៉ុស្តិ៍បានបដិសេធន៍យ៉ាងដាច់អហង្ការ៍មិនទទួលយកជាដាច់ខាត។
តែទោះជាយ៉ាងណាក្តីបញ្ហាទំនាស់ដីធ្លីខាងលើនោះក៏មានអង្គការសង្គមស៊ីវិលបានកំពុងធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរផងដែរថាចំពោះមន្ត្រីកងកម្លាំង ដែលមានតួនាទីជាអ្នកការពារផលប្រយោជន៏រឱ្យប្រជាពលរដ្ឋមិនត្រូវឱ្យមានការពាក់ពន្ធ័និងទង្វើរកាងឬរលោភបំពានប៉ះពាល់ដល់ផល់ប្រយោជន៍ប្រជាពលរដ្ឋនោះទេ។ ហើយក៏មិនត្រូវយកអំណាចរបស់ខ្លួនទៅកាងឬរលោភដីធ្លីដើម្បីប្រយោជន៏ផ្ទាល់ខ្លួននោះដែរ ខណៈ ដែលរាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ការពារពង្រឹងជីវភាពរបស់ប្រពលរដ្ឋជាពិសេសលើកំណែទម្រង់វិស័យដីធ្លី។
សម្តេចអគ្គមហាសេនាបតីតេជោហុនសែននាយករដ្ឋមន្ត្រីនៃព្ររាជាណាចក្រកម្ពុជាយើងតែងតែផ្តល់អនុសាសន៍លើបញ្ហនយោបាយដីធ្លីមីនឱ្យមានជាដាច់ខាតការរំលោភបំពនដីធ្លីបើមាននៅលើទឹកដីខេត្តណាគឺខេត្តនោះត្រូវតែទទួលខុសត្រូវ។
ករណីនេះអាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំនគរបាលខេត្តមណ្ឌលគិរី គួរមានវិធានការជាបន្ទាន់ហើយចំពោះមន្ត្រីណា ដែលជាប់ពាក់ពន្ធ័និងបានបានប្រព្រឹត្តដូចការចោទប្រកាន់របស់ប្រជាពលរដ្ឋមែននោះដើម្បីឆ្លើយតបទៅនិងអនុសាសន៍សម្តេចលើបញ្ហាគោលនយោបាយដីធ្លី ។
ដើម្បីរក្សាការពារភាពថ្លៃថ្នូររបស់កម្លាំងប្រដាប់អាវុធនិងអជ្ញាធរ ដែលទទួលទានប្រាក់បៀវត្តន៍ពីប្រជាពលរដ្ឋត្រូវបំរើប្រជាពលរដ្ឋនិងគោរពស្រឡាញ់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋក៏ឆ្លើយតបមកវិញនៅការគោរពស្រឡាញវិញដែរ៕ ជីវន្ត