ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន បានអញ្ជើញចូលអុជធូជគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីរដែលបានចែកឋានទៅកាន់សុគតិភព គឺលោកឪពុក ហ៊ុន នាង និងអ្នកម្តាយ ឌី ប៉ុក នៅវត្តទឹកថ្លា អំឡុងពេលដែលសម្តេច ទៅជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីនៅតំបន់រោងចក្រ ។
សម្តេចតេជោថ្លែងថា៖ «កាលពីម្សិលមិញ មុននឹងទៅជួបសំណេះសំណាលជាមួយបងប្អូនកូនក្មួយកម្មករកម្មការនីនៅតំបន់រោងចក្រទឹកថ្លា ខ្ញុំបានចូលទៅអុចធូបគោរពវិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងពីរ ដែលបានចែកឋានទៅកាន់សុគតិភព គឺលោកឪពុក ហ៊ុន នាង និងអ្នកម្តាយ ឌី ប៉ុក នៅវត្តទឹកថ្លា។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានជួបជុំសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនកូនក្មួយកម្មករជាង ១៥,០០០ នាក់នៅទីនោះ។
នៅថ្ងៃ៨ កើត ដែលត្រូវជាថ្ងៃឧបោសថសីលនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គនិងជូនពរបងប្អូនជនរួមជាតិ ជួបតែសំណាងល្អ និងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ»៕