ខេត្តព្រះសីហនុ៖ នគរបាលប្រាប់ថា នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៣ និង ០០ នាទីទៀបភ្លឺ ក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីប៉ុនប៉ងចាប់រំលោភសេពសន្ធវៈ មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ឡា ហៃ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយជននេះបានហែកដែកចម្រឹងបង្អួចចូលបន្ទប់ដេក របស់ជនរងគ្រោះឈ្មោះ អ.ច ភេទ ស្រី អាយុ ១៧ ឆ្នាំ មុខរបរសិស្ស មានទីលំនៅចំ ណុចកើតហេតុ ហើយត្រូវនាងភ្ញាក់ដឹងខ្លួនទាន់ស្រែកឆោរឡោ ទើបជនសង្ស័យរូបនេះ រត់គេចខ្លួនតាមប្រហោងចម្រឹងបង្អួចដែល បាន ហែកនោះត្រឡប់ទៅវិញ និងក្រោយមកត្រូវសមត្ថកិច្ចឃាត់ខ្លួន។
តាមចម្លើយរបស់ជនសង្ស័យបានឲ្យ ដឹងថាការដែលខ្លួនបានហែកចម្រឹងបង្អួចចូល បន្ទប់របស់ជនរងគ្រោះក្នុងគោលបំណងសុំនាង រួមភេទ តែនាងបានស្រែកឆោឡោទើបខ្លួន ភ័យរត់ចេញមកវិញ ។
ករណីនេះនគរបាលកំពុងបន្តតាមផ្លូវច្បាប់ ៕ ឆ្លាម សមុទ្រ