ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញ ឆយ ដេញកាប់សមត្ថកិច្ចពេលចុះទៅ ចាប់ឈើ

ចែករំលែក៖

ខេត្តក្រចេះ ៖ កាលពីថៃ្ងទី២២ ខែកុម្ភៈ សមត្ថកិច្ចមួយក្រុមនៃស្នងការដ្ឋាននគរ បាលខេត្តក្រចេះ បានធ្វើប្រតិបត្តិការចាប់ រថយន្តដឹកឈើរបស់ឈ្មួញម្នាក់ឈ្មោះ ឆយ ដែលកំពុងធ្វើសកម្មភាពលើកឈើដាក់ លើរថយន្តនៅចំណុចភូមិអូរគ្រៀង ស្រុក សំបូរ ខេត្តក្រចេះ ។ នៅពេលដែលសមត្ថ កិច្ចទៅដល់មេឈ្មួញដ៏ល្បី មិនអនុញ្ញាតឲ្យ សមត្ថកិច្ចចាប់ដោយស្រួលៗនោះទេ ពោល គឺគេតដៃទៀតផង ។

នៅគ្រាដែលសមត្ថកិច្ចមានគ្នាច្រើន ឈ្មួញឈើឈ្មោះ ឆយ ដែលមានលំនៅ ឋានក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក៏ បានទាញដុំឥដ្ឋចោលសំដៅហ្វូងសមត្ថកិច្ច ហើយបណ្តាលឲ្យរថយន្តសមត្ថកិច្ចរងការ ខូចខាតផងដែរ ។

រថយន្តសាំយុ៉ងពីរគ្រឿងរបស់ឈ្មួញ ឆយ បានដាក់តាំងជាចំហរក្នុងការលើក ឈើសន្លឹកដាក់រថយន្ត ។ សមត្ថកិច្ចស្គាល់ ច្បាស់ថាឈ្មួញ ឆយ ជាអ្នករកសីុឈើដ៏ ល្បីល្បាញ និងយូរណាស់មកហើយ ។ នៅ ពេលឃើញរថយន្តឈ្មួញខាងលើនេះ សមត្ថកិច្ចមានបំណងចាប់យកទៅផាក ពិន័យ ឬអនុវត្តតាមវិធីផ្សេងៗ ។ ប៉ុន្តែមិន ទាន់បានចាប់ផង ត្រូវឈ្មួញយកដុំថ្មចោល ត្រូវរថយន្តសមត្ថកិច្ចបណ្តាលឲ្យខូចខាត ទៅហើយ ។

ប្រភពពីសមត្ថកិច្ចអះអាងថា ឈ្មួញ ឆយ មានរថយន្តច្រើនគ្រឿងរកសីុដឹកឈើ ចេញពីឃុំអូរគ្រៀង ស្រុកសំបូរ មកកាន់ តំបន់នានានៅភាគខាងក្រោម ។ នៅថៃ្ង ប្រតិបត្តិការនោះ ដៃជើងរបស់ឈ្មួញ ឆយ ៦នាក់បានរត់ចូលព្រៃក្រោយពេលដែល សមត្ថកិច្ចសម្រេចចិត្តផ្ទុះអាវុធមួយគ្រាប់ ។ ទាំងឈ្មួញ ឆយ ក៏ត្រូវគេរាយការណ៍ថា បានត្រូវរត់ចោលរថយន្តទាំង២គ្រឿងដែល បញ្ឈចាំដឹកឈើនោះដែរ ។

សមត្ថកិច្ចនិយាយ បុរសឈ្មោះ ឆយ គឺ ជាអ្នកដែលរកសីុឈើដ៏សកម្មម្នាក់នៅក្នុង ខេត្តក្រចេះជាយូរមកហើយ ។ គាត់មាន រថយន្តសាំយុ៉ងជាច្រើនគ្រឿងដឹកឈើសន្លឹក ចេញពីស្រុកសំបូរ ខេត្តក្រចេះមកលក់នៅ តាមដេបូ៉នានាក្នុងខេត្តព្រៃវែង ឬខេត្តកំពង់ ចាម ។ រហូតមកដល់ពេលនេះតម្រុយនៃ ការលាក់ខ្លួនរបស់ឈ្មួញខាងលើមិនទាន់ ត្រូវបានទម្លាយឲ្យដឹងនៅឡើយ ។

ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ក្រចេះមួយរូបអះអាងថា គេកំពុងកសាង សវតាជាតិឈ្មួញឈើឈ្មោះ ឆយ នោះ ហើយ ។ រីឯរថយន្តទាំង២គ្រឿងរបស់ ឈ្មួញនេះ រួមនឹងឈើសន្លឹកត្រូវបានអូស យកមករក្សាទុកនៅកន្លែងរដ្ឋបាលព្រៃ ឈើដែលនៅក្បែរនោះ ៕ ហេង សូរិយា

 


ចែករំលែក៖