ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សឃាត់ខ្លួនមេខ្យល់ម្នាក់

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងការិយាលយ័ប្រឆាំងការជួញដូរមនុស្ស ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

ជនសង្ស័យ ឈ្មោះ អៀត អុន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់សំបុត្រឡានពីខ្មែរទៅប្រទេសថៃ នៅចំណុចខាងលេី ទីលំនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យរួបនេះធ្វើឡើងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដោយយោងតាមពាក្យបណ្តឹងរបស់ពលករចំនួន០២នាក់ដែលថា ជនសង្ស័យខាងលើបាននាំឆ្លងដែនដោយខុសច្បាប់តាមមាត់អូរព្រំដែនម្តុំកាសុីណូប៉ោយប៉ែតយកទៅទុកចោល នៅដីថៃ។

ដោយឡែក ពលករខ្មែរត្រូវកម្លាំងជំនាញបានប្រគល់សម្ភារ និងថវិកាដែលដកហូតពីជនសង្ស័យជូនពួកគាត់វិញគ្រប់ចំនួន ហើយជនសង្ស័យខាងលើ កម្លាំងជំនាញខេត្តបញ្ជូនទៅស្នងការដ្ឋានដើម្បីបន្តនីតិវិធី។

ជុំវិញករណីបុរសដែលរងការចោទនេះដែរ លោកវរសេនីយ៍ឡាយ គឺម លន់ ប្រធានការិយាល័យប្រឆាំងការជួញដូរ មិនបានបកស្រាយឡើយដោយលោកបានប្រាប់ឲ្យសួរលោកឧត្តមសេនីយ៍ត្រីសួន រ៉ាឌី អនុប្រធាននាយកដ្ឋានទៅវិញ ។

លោកឧត្តមសេនីយ៍ត្រី សួន រាឌី បានបានប្រាប់តាមទូរស័ព្ទថា បុរសរួបនោះឃាត់ខ្លួនបញ្ជូនទៅខេត្តហើយ សួរទៅខេត្ត ព្រោះខាងកម្លាំងខេត្តគាត់មានឯកសារគ្រប់គ្រាន់ ៕ វណ្ណា


ចែករំលែក៖