ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤

ចែករំលែក៖

ភ្នំពេញ៖ តាមសេចក្តីប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ គឺបានបង្ហាញលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ មកពីមណ្ឌលបោះឆ្នោតភូមិភាគទាំង ៨ ដែលមានគណបក្ស៤ទទួលបានសំឡេងដូចខាងក្រោម:

១)គណបក្សប្រជាជនកម្ពុជា ទទួលបាន (១១,២០២) សំឡេង

២)គណបក្សយុវជនកម្ពុជា ទទួលបាន (៣) សំឡេង

៣)គណបក្សខ្មែររួបរួមជាតិ (១៨២) សំឡេង

៤)គណបក្សហ្វ៊ុនស៊ីនប៉ិច (២៧៦) សំឡេង

ក្នុងពេលប្រកាសលទ្ឋផលបណ្តោះអាសន្ននេះ ប្រសិនបើមានភាពមិនប្រក្រតី ឬអយុត្តិធម៍អ្វីមួយ គណៈបក្សនយោបាយទាំង៤ដែលមានឈ្មោះខាងលើ អាចប្តឹងតវ៉ា (ក្នុងរយៈពេល ៧២ ម៉ោង) អំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ នៃការបោះឆ្នោតដូចមានចែងក្នុងមាត្រា១ និងមាត្រា២ ទៅ គ.ជ.ប ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ដោយអនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមាត្រា១៣១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

ការបោះឆ្នោតនេះ គឺបានបង្ហាញអោយឃើញច្បាស់អំពីសិទ្ឋិនយោបាយនៃគណបក្សនានាក្នុងការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៍ ដើម្បីពង្រឹងលទ្ឋិប្រជាធិបតេយ្យអោយកាន់តែរឹងមាំនៅក្នុងប្រទេសកម្ពុជា។

អរគុណបងប្អូនជនរួមជាតិ ដែលតែងតែគាំទ្រ នឹងបោះឆ្នោតអោយតែ គណបក្សប្រជាជន ដើម្បីដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ៕


ចែករំលែក៖