ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធី Anchor International Beach Volleyball Carnival 2018 ប្រកាសបើកជាផ្លូវការហើយ

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅសណ្ឋាគារ ខេមបូឌីយ៉ាណា ស្រាបៀរអាន់ឆ័រ បានរៀបចំសន្និសីទកាសែត ដើម្បីប្រកាសបើកកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រជាផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនៅទីតាំងដំបូងគឺខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ២៤ និង ២៥ ខែមីនាខាងមុខនេះ ហើយនឹងបន្តប្រារព្ធធ្វើឡើងនៅតាមខេត្តក្រុងធំចំនួនប្រាំមួយទៀត។

ក្នុងឱកាសពិសេស លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) មានប្រសាសន៍ថា ស្រាបៀរអាន់ឆ័រនឹងរៀបចំព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់គឺ FIVB World Tour 2 Star ដោយសហការជាមួយនឹងស្ថាប័នល្បីល្បាញពីរគឺសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) និងសហព័ន្ធកីឡាបាល់ទះកម្ពុជានៃក្រសួងអប់រំ យុវជន និងកីឡា។ កីឡាបាល់ទះលើឆ្នេរខ្សាច់បានចូលទៅក្នុងកីឡាអូឡាំពិកនៅឆ្នាំ ១៩៩៦ ស្របពេលដែលស្រាបៀរអាន់ឆ័របានចូលទៅក្នុងទីផ្សារប្រទេសកម្ពុជា។ ដោយក្នុងមួយប្រកួតផ្តល់នូវការកម្សាន្ត និងភាពរំភើបរីករាយ យើងជឿជាក់យ៉ាងមុតមាំថាស្រាបៀរអាន់ឆ័រគឺជាម៉ាកយីហោស័ក្តិសមឥតខ្ចោះសម្រាប់កីឡានេះ។

នៅក្នុងប្រទេសកម្ពុជា បាល់ទះលើឆ្នេរខ្សាច់នៅតែជាកីឡាថ្មីមួយប៉ុន្តែវាកំពុងទទួលបានការពេញនិយមនៅក្នុងបណ្តាប្រទេសជាច្រើន។ បច្ចុប្បន្ននេះមានកីឡាករជាង 5000 នាក់នៅឥណ្ឌូចិន។ កីឡាករដែលនឹងអាចលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour ត្រូវសន្សំពិន្ទុដើម្បីឈានទៅប្រកួតយកជើងឯកពិភពលោក។

កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ ត្រូវបានរៀបចំឡើងក្នុងគោលបំណងអភិវឌ្ឍវិស័យបាល់ទះនៅកម្ពុជា និងជាវេទិកាមួយសម្រាប់យុវវ័យដែលស្រឡាញ់កីឡាបាល់ទះបញ្ចេញសមត្ថភាពរបស់ខ្លួន ព្រមទាំងពង្រឹងបច្ចេកទេស និងបទពិសោធន៍ក្នុងការលេងបាល់ទះ។ លើសពីនេះទៅទៀត កម្មវិធីពិសេសក៏មានគោលបំណងធ្វើឲ្យអ្នកគាំទ្រស្រាបៀរអាន់ឆ័រមានអារម្មណ៍ស្រស់ថ្លាជាមួយតន្ត្រីកន្រ្តាក់អារម្មណ៍ ជាពិសេស យុវវ័យសម័យថ្មីទទួលបាននូវបទពិសោធន៍ក្នុងការស្តាប់តន្ត្រីពិរោះអស្ចារ្យ។

ឆ្នាំនេះ កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ បានពង្រីកទៅកាន់ខេត្តក្រុងធំចំនួនប្រាំពីររួមមានខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ប៉ុន្តែការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់នឹងប្រព្រឹត្តទៅនៅខេត្តក្រុងចំនួនតែបួនប៉ុណ្ណោះ៖គឺព្រះសីហនុ សៀមរាប បាត់ដំបង និងរាជធានីភ្នំពេញ។

កម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រ មិនត្រឹមតែផ្តល់ជូនទស្សនិកជននូវសកម្មភាពប្រកួតបាល់ទះយ៉ាងស្វិតស្វាញនៅលើខ្សាច់នៅពេលថ្ងៃប៉ុណ្ណោះទេ ថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនដូចជា ការប្រគំតន្ត្រីនៅពេលរាត្រីដែលចូលរួមសម្តែងដោយកំពូលតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះក៏មានការចូលរួមពីតារាចម្រៀងអន្តរជាតិល្បីៗជាច្រើនរូប។

ទាំងលើឆាក និងក្រៅឆាកប្រគំតន្រ្តីនៃកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រតុបតែងជាឆ្នេរខ្សាច់ធម្មជាតិពិតៗដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញនៅតាមទីតាំងនីមួយៗដែលបានកំណត់។ នៅខាងមុខឆាក ក៏មានការដាក់តាំងលក់ស្រាបៀរអាន់ឆ័ររួមជាមួយការរៀបចំកៅអី នៅលើវាលខ្សាច់សមុទ្រ ដែលជាការច្នៃប្រឌិតដ៏អស្ចារ្យ ដើម្បីឲ្យអ្នកចូលរួមទស្សនា បានពិសាស្រាបៀរអាន់ឆ័របណ្តើរ ទស្សនាបណ្តើរប្រៀបដូចជាកំពុងអង្គុយនៅមាត់សមុទ្រពិតៗ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅខេត្តកំពង់ស្ពឺនៅថ្ងៃទី ២៤ និង ២៥ ខែមីនា ឆ្នាំ ២០១៨ បន្តទៅខេត្តព្រះសីហនុថ្ងៃទី ៣១ ខែមីនាដល់ថ្ងៃទី ១ ខែមេសា ខេត្តបន្ទាយមានជ័យ ថ្ងៃទី ៧ និង ៨ ខែមេសា, ខេត្តសៀមរាបថ្ងៃទី ១៤ ដល់ ១៦ ខែមេសា, ខេត្តបាត់ដំបងចាប់ពីថ្ងៃទី ២១ ដល់ ២២ ខែមេសា, ខេត្តកំពង់ចាមចាប់ថ្ងៃទី ២៨ ដល់ ២៩ ខែមេសា និងរាជធានីភ្នំពេញថ្ងៃទី ៤ ដល់ ៦ ខែឧសភា ឆ្នាំ ២០១៨។ ហើយក៏មានការផ្សាយបន្តផ្ទាល់នៅលើគេហទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeerKH/ ។

ត្រៀមទទួលយកបទពិសោធន៍ថ្មីនៃការលេងបាល់ទះលើឆ្នេរខ្សាច់ និងការប្រគំតន្រ្តីជាមួយ ក្បាច់រាំប្លែកៗ កាលីបបែបយុវវ័យ និងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបដែលនឹងបង្ហាញខ្លួននៅលើឆាកតន្ត្រី Anchor International Beach Volleyball Carnival 2018៕ វឌ្ឍនា


ចែករំលែក៖