ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាក់ភ្លៀងកក់ខែលាយឡំទៅដោយខ្យល់កន្ត្រាក់បំផ្លាញលំនៅឋាន១១៧ខ្នង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ លំនៅឋានប្រជាពលរដ្ឋ១១៧ខ្នងផ្ទះ ត្រូវបានដួលរលំ និងប៉ើងដំបូល ខណៈមានភ្លៀងធ្លាក់កក់ខែលាយឡំទៅដោយខ្យល់កន្ត្រាក់បក់បោកកាលពីវេលាម៉ោង៤ល្ងាចថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិចំនួន៥ ក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ តែសំណាងល្អមិនមានគ្រោះថ្នាក់ប៉ះពល់ដល់ជីវិត មនុស្ស និងសាត្វនោះឡើយ។

ប្រជាពលរដ្ឋដែលរងគ្រោះបាក់ផ្ទះនៅក្នុងភូមិ ឃុំខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមេឃឡើងពណ៍ខ្មៅ មានខ្យល់បក់បោក លាយឡំនិង ទឹកភ្លៀងធ្លាក់យ៉ាងខ្លាំងផងនោះ ទើបបណ្ដាលឲ្យផ្ទះជាច្រើនខ្នងនៅក្នុងភូមិឃុំខាងលើ បានឌួល និងខ្លះទៀតប៉ើងតំបូលជាបន្ដរបន្ទាប់។ ក្រោយពីគ្រោធម្មជាតិបានបំផ្លាញផ្ទះសំបែងរបស់ពលរដ្ឋដ៏ច្រើនសន្ធឹកសន្ធប់ខាងលើ ត្រូវបានក្រុមការងារថ្នាក់ខេត្ត ឧត្តរមានជ័យ បានចុះទៅដល់ទីតាំងនិងធ្វើការត្រួតពិនិត្យ រួច បានឲ្យដឹងថា មានការ ចុះជួយអន្តរាគមន៍ និងពិនិត្យលើភូមិចំនួន៥ក្នុងនោះភូមិបុស្ស ភូមិឈើក្រំ ភូមិសំរោងសែនជ័យ ភូមិស្រះប្រិច ភូមិគីរីវ័នស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រុមការងារថ្នាក់ខេត្តបានបញ្ជាក់ថា ទំហ៊ំនៃការខូចខាតចំនួន១១៧ខ្នងផ្ទះ ខណៈនោះផ្ទះដែលដួលរលំដល់ដីខូចខាតទាំងស្រុងចំនួន៥០ខ្នង និងប៉ើងដំបូលចំនួន៦៧ខ្នងផ្ទះ តែទោះជាបែបណាអាជ្ញាធរខេត្តបានធ្វើជារបាយការណ៍ចូលទៅក្រសួងមហាផ្ទៃ និងចូលទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ៕ ប៉ែន នួន


ចែករំលែក៖