ព័ត៌មានទាន់ហេតុការណ៍៖

លោក ទូច គង្គា អនុប្រធានគណះពង្រឹងឃុំដូង បានដឹកនាំក្រុមការងារប្រគុំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិព្រិចនិងភូមិត្រពាំងថ្លក 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកទូច គង្គា អនុប្រធានគណះពង្រឹងឃុំដូង ស្រុករមាសហែក នារសៀលថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទី បានដឹកនាំក្រុមការងាររៀបចំប្រគុំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិព្រិចនិងភូមិត្រពាំងថ្លក ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។ ក្នុងនោះមានបេក្ខជនចូលរួមប្រឡងចំនួន៩នាក់ មានស្រីម្នាក់ ។
ក្នុងឱកាសនោះ លោកទូច គង្គា ក៍ឆ្លៀតពេលសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងបរិកាស សប្បាយរីករាយ ដែលមានប្រជាពលរដ្ឋចូលរួមមកកម្សាន្តនិងរាំរែកប្រមាណជាង២០០នាក់ ។ ចប់កម្មវិធីគណៈកម្មការបានផ្តល់ពិន្ទុដល់បេក្ខជន៣រូប ទទួលជ័យលាភី ហើយត្រូវបន្តទៅចូលរួមប្រឡងយកជ័យលាភីប្រចាំឃុំដូងនាពេលខាងមុខ ក្នុងនោះមានការចូលរួមទាំង២២ភូមិផងដែរ  ។
លោក ទូច គង្គា បានមានប្រសាសន៍ថា ការប្រគុំតន្ត្រីប្រឡងចំរៀងជ្រើសរើសបេក្ខជនជ័យលាភីប្រចាំភូមិនីមួយៗ ក្នុងឃុំដូង គឺមានគោលបំណងផ្សាភ្ជាប់ការស្រឡាញ់ដោយមនោសញ្ចេតនា រវាងប្រជាជនតាមមូលដ្ឋាន ជាមួយក្រុមការគណះពង្រឹងគ្រប់ជាន់ថ្នាក់ នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលតែងតែស្គាល់សុខទុក្ខ ការរស់នៅប្រជាជន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ដើម្បីប្រទេសជាតិ។ កម្មវិធីមិនត្រឹមបង្កើតបរិយាកាសសប្បាយរាំរែកដ៏ស្និទស្នាលប៉ុណ្ណោះទេ គឺប្រជាជនក្នុងមូលដ្ឋានគាំទ្រយ៉ាងពេញទំហឹងផងដែរ ៕ ស តារា

ចែករំលែក៖